ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧទ្ទិសទិវា វប្បធម៌ជាតិ ៣ មីនា លើកទី ២១ ជាថ្ងៃរម្លឹកដល់គុណូបការៈ បុព្វបុរស និងដូនតាខ្មែរ និងឱ្យ ទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងប្រទេស ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ រួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារ និងលើកស្ទួយ វប្បធម៌ជាតិឱ្យមានវឌ្ឍនភាព និងស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តរ៍។













