សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ

ភ្នំពេញ​ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​អនុញ្ញាតឱ្យឯកឧត្ដម Vilay Lakhamephong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និង​គណៈប្រតិភូចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅវិមាន​សន្តិ​ភា​ព។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌​មានក្រោយ​ជំ​នួ​ប​​នោះថា ឯកឧត្ដម Vilay Lakhamephong បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដម​បា​ន​​ជួប​ពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ដោយធ្វើការផ្លាស់ប្ដូរនូវព័ត៌មាន ក៏ដូចជា​ផ្លា​ស់​ប្ដូរបទពិសោធន៍មួយយចំនួន ហើយក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន រួ​ម​​មានការទប់ស្កាត់ការជួញដូរគ្រឿងញៀន ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការ​កាប់ឈើខុស​ច្បា​ប់ និងការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន ដើម្បីធ្វើយ៉ាងណាសម្រួលឱ្យប្រជាជន​ទាំ​ង​សងខាងនៃប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ធ្វើអាជីកម្មឱ្យបានស្រួល និងប្រកបដោយ​សុ​វត្ថិ​ភាព។

ឯកឧត្ដម Vilay បានបន្តថា ការធ្វើទស្សនកិច្ចរបស់ឯកឧត្ដម មកកាន់កម្ពុជានា​ពេល​នេះ​​ ឆ្លើយតបទៅនឹអ្វីដែលបានសម្រេចនាពេលកន្លងមក គឺកម្ពុជា និងឡាវ ត្រូវជួបគ្នាមួយឆ្នាំ​ម្ដ​ង​ ដើម្បីពិភាក្សា និងពិនិត្យមើលអ្វីដែលបានអនុវត្តន៍កន្លងមក និងដាក់ទិសដៅ​ដើម្បីធ្វើ​ការ​ងារ​រួមគ្នាទៀត ស្របតាមអ្វីដែលបានសម្រេចដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការអប​អរ​សា​​ទរ និងស្វាគមន៍លើអ្វី ដែលបានពិភាក្សា និងឯកភាពជាមួយសម្ដេចក្រឡាហោម ស ខេង កន្ល​ង​មក ហើយក៏បានសម្ដែងនូវការរីរាយផងដែរថា អ្វីជាកិច្ចពិភាក្សា ជាជំនួបរវាងឯកឧត្ដម Vilay និង​សម្ដេចក្រឡាហោម ស ខេង គឺឆ្លុះបញ្ចាំងនូវទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ នោះ​គឺជំនួបជាប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ពិនិត្យមើលលើ​អ្វី​ដែ​លបានសម្រេចដោយថ្នាក់ដឹកនាំប្រទេសទាំងពីរហើយៗ អ្វីដែលត្រូវធ្វើបន្តទៅទៀត។

ក្នុង​ន័​យនេះដែរ សម្ដេចតេជោបានលើកទឹកចិត្ត ឱ្យមានកិច្ចពិភាក្សាបន្តទៀត ពិសេសសម្រួល​ដល់​ការធ្វើពាណិជ្ជកម្មរបស់ប្រជាជនទាំងសងខាងនៅតាមព្រំដែន។ សម្ដេច ក៏បានសម្ដែងនូវ​កា​ររីករាយផងដែរលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបាន លើកឡើងលើបញ្ហាគ្រឿងញៀន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort