សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អ ប្រព័ន្ធប្រឡាយ លូក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ០១៩ — គម្រោងសាងសង់ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានី​ភ្នំ​ពេ​ញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានបើកការដ្ឋាន​ស្ថា​បនា នាព្រឹថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ​មីនា​ ឆ្នាំ២០១៩  ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម HORINOUCHI Hidehisa ឯកអគ្គ​រដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាម៉េរិក ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ គម្រោង​នេះ ​រួមមាន ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ, ដាក់​បណ្តា​ញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុក​ទឹក​ក្រោម​ដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដំ​ឡើង​របាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ​បូមទឹកចតុមុ​ខ​ព្រះ​គន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ឯកឧត្តមអភិបាល​រាជ​ធានីភ្នំពេញបានឱ្យដឹងទៀតថា  គម្រោងសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារ​ទឹ​ក​ជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ​ក្នុ​ងរាជធានីភ្នំពេញ ជំហានទី៤នេះ ប្រើរយៈពេល​ប្រមា​ណ​ជា៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយ គ្រោងបញ្ចប់នៅ​ថ្ងៃទី​៣​១ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះ​នឹង​រួម​ចំណែកស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក៏ដូចជាធ្វើឱ្យបរិស្ថាននៃការរស់នៅ​របស់​ប្រជា​ពល​រដ្ឋក្នុងរាជធានីភ្នំពេញប្រមាណជាង២លាននាក់។

ឯកឧត្ដមបានបន្ថែមទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងសា លា​​​រាជធានី ភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិ​កា​រ​​អន្តរជាតិ ជប៉ុន(JICA) ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោង​ការពារ​ទឹក​ជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៣លើករួចមកហើយ ដែល​តា​ម​​រយៈ​គម្រោងទាំង៣កន្លងមក បានជួយឱ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែង​ដោយ​ទឹ​ក​ជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។

ឯកឧត្តមHidehisa HORINOUCHI ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បាន មាន​ប្រសា​សន៍​ថា​ បន្ទាប់ពីការអនុវត្តដ៏ជោគជ័យនូវជំហានទី១, ជំហានទី២ និងជំហានទី៣ នៃគម្រោងនៅ​ក្នុងឆ្នាំ​២០០៤, ឆ្នាំ២០១០ និងឆ្នាំ២០១៥  ក្រោមគម្រោងហិរញ្ញប្បទាន​ឥត សំណងរបស់​ប្រទេ​ស​ជ​ប៉ុន ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូនៅភាគនិរតី ភាគឦសាន និងភាគអាគ្នេយ៍នៃរាជធានី​ភ្នំ​ពេញ ហើយការជន់លិចនៅតំបន់ទាំងនេះត្រូវបានកាត់បន្ថយ យ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ ឯ​ក​ឧ​ត្ដមបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏នៅមានតំបន់​មួយចំនួន​នៅក្នុងរាជធានីភ្នំពេញ នៅ​តែទទួលរងការខូចខាតដោយទឹកជំនន់ តែ រដ្ឋាភិបាល ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥត​សំណង​ស​ម្រាប់ការអនុវត្តជំហានទី៤ នៃគម្រោងដែលគ្រប ដណ្តប់ភាគច្រើននៅភាគខាងជើងនៃ​រាជ​ធា​នីភ្នំពេញ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត មានជំនឿជឿ ជាក់យ៉ាងមុតមាំ  ការបញ្ចប់គម្រោងនេះដោ​យជោគជ័យ នឹងរួមចំណែកដល់ ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹង​ថែ​មទៀតនូវចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort