សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកអន្តរកិច្ចប្រជុំរដ្ឋមន្រ្តីលើកទី ៧ ស្ដីពីកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSP MM)

គណៈប្រតិភូរដ្ឋមន្រ្តី នៃប្រទេស​អាស៊ាន​ទាំង​១០ រួមជាមួយ​ប្រទេស​ជាដៃគូ​ ដែលមាន​កិ​ច្ច​​​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរីជា​មួយអាស៊ាន រួមមាន ប្រទេសអូស្ត្រាលី ចិនឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង និង Ne​w Zeland  ប្រមាណ​ជាង២០០នាក់ បានអញ្ជើញ​ចូលរួម កិច្ចប្រជុំថ្នាក់​​រដ្ឋមន្រ្តី​លើក​​ទី ៧ ស្តីពីកិច្ច​ព្រម​ព្រៀងភាព​ជា​ដៃគូ​​សេ​​ដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ថ្នាក់តំបន់ ​​ក្រោ​​​មអធិបតីភាព​​ដ៏ខ្ពង់ខ្ពស់ របស់​សម្ដេ​ច​​អគ្គ​មហា​​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២ ខែ​មីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​សន្និសីទ​​សុខា​សៀ​មរាប។

កិច្ចប្រជុំនេះ​ធ្វើឡើង​ដើម្បី​បន្តការ​ចរចា និងដោះស្រាយបញ្ហា​សេស​សល់នានា បន្ទាប់​​ពី​កិច្ច​​ប្រជុំ​គណ​កម្មការ​ចចារ​ពាណិជ្ជកម្ម​លើកទី ២៥ និងកិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បានធ្វើ​ឡើង​​កា​ល​​​​ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលីប្រ​ទេស​ឥណ្ឌូ​នេស៊ី សំដៅ​ឈាន​​ទៅបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង RCEP ទាំងស្រុង នៅក្នុងឆ្នាំ ២០១៩ តាមអាណត្តិ​ ដែ​ល​​​ផ្តល់​ឱ្យដោយ​ថ្នាក់ដឹកនាំ នៃប្រទេសចរចា RCEP ទាំង ១៦ នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ ​RCEP ​លើ​​កទី ២ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា​ ឆ្នាំ ២០១៨ នៅប្រទេស​សិង្ហបុរី។

សម្ដេច​​តេ​ជោ​​នា​យ​ក​​រដ្ឋ​ម​ន្រ្តី​​បានរំម្លឹកឡើងវិញ អំពីសាវតា នៃការចរចា​កិច្ចព្រម​ព្រៀង RCEP ​និងបានថ្លែងអំណរ​​គុណ​ថ្នា​ក់ដឹកនាំ​ប្រទេស​ចូលរួមទាំងអស់ ដែលបានប្រឹងប្រែង​ជំរុញកិច្ច​ចចារ​នា​ពេល​កន្លងមក​ ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរីដ៏ធំ​បំផុតនៅ ក្នុងតំបន់អាស៊ីនា​ពេល​អនាគត​ដ៏ខ្លីខាងមុខ ដែល​នឹងក្លាយ​ជាមូល​ដ្ឋានគ្រឹះ​ដ៏រឹងមាំមួយ​សម្រាប់វិបុលភាព​សេដ្ឋកិច្ចពិភពលោក។

សម្ដេច​តេ​​ជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើង​អំពីរបត់ នៃពាណិជ្ជកម្ម​អន្តរជាតិ និងបញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយ​ប្រទេស​មហាអំណាចធំៗ នៅលើពិភពលោក ដែលបានកំពុងអូស​ទាញ​ប្រទេ​ស​​​សមាជិក​អាស៊ាន​និងប្រទេស​គាំទ្ររបស់​ពាណិជ្ជកម្ម​​សេរីក្នុងទិសដៅ​ផ្សេងៗគ្នា​​ប៉ុន្តែទោះជា​​យ៉ា​ង​​នេះក្ដី កម្ពុជា​និង​សមាជិកអាស៊ាន​ទាំងអស់ នៅតែអាច​បន្តធ្វើការ​ជាមួយគ្នា​​ដើម្បី​​ស្វែ​ង​​រក​មូល​ដ្ឋានទិសដៅ នៃអត្ថប្រយោជន៍រួម។ សម្ដេច​តេជោ​ក៏បាន​គូស​បញ្ជាក់​អំពីកត្តា​ប្រែ​ប្រួល​ នៃ​ភូមិ​​សាស្រ្ត​នយោបាយ និងប៉ូល​សេដ្ឋកិច្ច​ពិភព​លោកព្រមទាំង​សារៈ​សំខាន់ នៃការបង្កើត​​តំបន់​​ពា​ណិ​​ជ្ជកម្មសេរី RCEP ដើម្បីប្រែក្លាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីឱ្យទៅជា​ប៉ូល​សេដ្ឋកិច្ចស្នូល សំដៅជួយទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម និងការរីក​រាលដាល នៃសង្គ្រាមពាណិជ្ជកម្ម។

កម្ពុជា និង ប្រទេសសមាជិក​អាស៊ាន​ទាំង​អស់​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត ​ក្នុងការគាំទ្រ​គោល​ន​យោ​បាយ​ពហុភាគី​ និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ហើយ​នៅតែ​បន្តចូលរួម ​យ៉ាង​ក្លៀវក្លា​​ដើ​ម្បី​​លើក​កម្ពស់​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី ដែលមានភាព​បើកចំហ​ដែលជាមូល​ដ្ឋានក្នុង​ការ​​រក្សា​កំ​ណើន និងការអភិវឌ្ឍ​សេដ្ឋកិច្ចក្នុង​តំបន់ និងសកល​​ជាច្រើនទសវត្សរ៍កន្លង​មក​ហើយ ​បើ​មិនដូច្នោះ​ពិភពលោកនឹងមានភាព​ច្របូកច្របល់ អាចបណ្ដាលឱ្យមានសង្រ្គាម​សេដ្ឋកិច្ច​ក្នុង​កា​​លៈទេសៈណាមួយ។ ទន្ទឹមគ្នានោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏​​បាន​ចែក​រំលែក​នូវ​អ​នុ​សា​ស​ន៍សំខាន់ៗ ដល់រដ្ឋមន្រ្តី នៃប្រទេសចរចា RCEP ទាំង ១៦ ដើម្បីបញ្ចៀស​​ការខ្វែង​​គំនិត​គ្នា​​នៅ​ក្នុងវិស័យ​មួយចំនួនសំដៅ​ពន្លឿនការ​បង្កើតតំបន់​ពាណិជ្ជកម្ម​សេរី ​RCEP ដ៏ពេញ​​លេញ​​មួ​យ​​ទៅ​តាមចង់​បាន​​របស់​ប្រទេស​ចូលរួម​មានដូចជា៖  ១-ប្រទេសសមាជិក នៃភាគីចរចា ទាំង អ​​ស់ នៃកិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​​តំបន់ត្រូវចាត់​ទុកការ​ចរចា​​នេះ​គឺ​ជា​​​ដំណើរ​ការឈ្នះឈ្នះ ដែលគ្រប់ភាគីអាច​ទទួល​យក​បាន​ទាំងអស់គ្នា ហើយដែល​លទ្ធផល ​នៃ​ការចរចាកិច្ចព្រមព្រៀងនេះនឹងផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់គ្រប់​ភាគី ទោះក្នុងក​ម្រិ​ត​​​ខុសគ្នា​យ៉ាងណា​ក៏ដោយ។ ២- ប្រទេសសមាជិកនៃភាគីចរចាទាំ​ងអស់ទោះបី​ជាមាន​របៀ​ប​វារៈ សេដ្ឋកិច្ចផ្សេង​ៗគ្នាត្រូវ​តែនាំគ្នា​ពិនិត្យ​កិច្ចព្រមព្រៀង RCEP នេះ ដោយស្មារតីទទួល​​ខុស​ត្រូវ​​ទៅលើទិដ្ឋភាព​ជារួម ដែលមាន​សក្ដានុពល ​និងអត្ថ​ប្រយោជន៍ដើម្បី​ឱ្យ​ដំណើរការ នៃ​ការ​ចរ​ចា​​ហើយ​ប្រព្រឹត្តទៅ​ដោយរលូន ហើយជំនះ​បាននូវ​ឧបសគ្គ ដែលនៅសេសសល់​​ដើម្បីបញ្ចប់​កិច្ច​ចរចាឱ្យបាន​ទាន់ពេលវេលា ដែលបានកំណត់ប្រកប​ដោយតម្លាភាព។ ៣- ខ្ញុំសូមអំពាវ នា​វ​ ប្រទេស​មកសមាជិកចូល​រួមចរចាកិច្ចព្រមព្រៀង RCEP ទាំងអស់ ត្រូវមាន​ឆន្ទៈ​នយោបាយ​​ហើយសូមផ្ដល់កា​រណែ​នាំដល់សមា​ជិក នៃគណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្មនេះ ប្រកប​ដោ​យ​​​​ភាពទន់ភ្លន់​ការ​យោគយល់​គ្នា និងការផ្ដល់ផលប្រ​យោជន៍​ឲ្យគ្នាទៅវិញ​ទៅមក ស្របតាម​គោ​​លការណ៍ណែ​នាំ ដែល​បាន​ឯកភាពគ្នា​កាលពីឆ្នាំ ២០១២ នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​​កទី ២១ នៅក្នុងទីក្រុងភ្នំពេញ។ ជាពិសេស​ទៀតចំពោះ​បណ្ដា​ប្រទេស​សមាជិ​ក​អាស៊ាន ​ដែ​ល​ជាប្រទេស​អភិវឌ្ឍន៍​មានស្ថាន​ភាពសេដ្ឋកិច្ចល្អ​ប្រសើរ​​ត្រូវមានឆន្ទៈក្នុងការប្រព្រឹត្ត​កម្ម​ពិ​សេស​ និងការបើកច្រក​ទីផ្សារ​ដល់ប្រទេស​អភិវឌ្ឍន៍តិចតួច​ ដែលមាន​ទំហំ​សេដ្ឋកិច្ចនៅ​តូច​ដើ​ម្បី​​ជំរុញការ​លើកទឹកចិត្ត​ប្រទេស​ទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុង​ចលនាពាណិ​ជ្ជកម្ម​សេរី​ព​ហុ​​ភាគី ប្រកបដោយតម្លាភាព។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី​សង្ឃឹមថា ប្រទេស​សមាជិក​​ចរ​ចា​​ទាំងអស់ និងមានឆន្ទៈ​នយោបាយ​រួមគ្នាដើម្បី​បញ្ចប់ជាស្ថាពរ​​នូវកិច្ចព្រម​ព្រៀង​អាទិត្យ​នេះ​ក្នុង​ឆ្នាំ ២០១៩ ដែលប្រទេសថៃ នឹងត្រូវធ្វើជា​ប្រធាន​អាស៊ាន​និងស្របតាមការ​​ប្ដេជ្ញា​ចិត្ត​រប​ស់​​ថ្នា​ក់ដឹកនាំ​នៅក្នុងកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី ២ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៤ នៅ​ប្រទេសសិង្ហបុរី ដើម្បីអាចឈានទៅ​រកការចរចាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​សេរីផ្សេងៗ​​ទៀត​ក្នុ​ង​​​តំបន់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort