សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ទទួលជួប​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី

ខណៈចូលរួមកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​លើក​ទី៧ស្តី​ពី​កិច្ច​ព្រមព្រៀងភាព​ជាដៃគូ​សេ​​ដ្ឋ​កិ​ច្ច​គ្រប់ជ្រុងជ្រោយថ្នាក់តំបន់នោះ នាព្រឹកថ្ងៃទី ២ ខែ​មីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាខេត្ត​សៀ​មរាប សម្ដេ​ច​អគ្គ​មហាសេនាបតីតេជោហ៊ុន​សែន​នាយករដ្ឋ​​​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុ​ជាបានអនុញ្ញាតឱ្យ ឯកឧត្តម ចាន់ គឹមស៊ីង រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្មនិង​ឧស្សា​ហ​កម្ម​នៃ​ប្រទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនោះ  ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានពាំនាំនូវការផ្តាំផ្ញើសាក​សួរ​ពី​​នាយករដ្ឋមន្ត្រីសិង្ហបុរី ជូនសម្តេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេសតេជោ អំពី​ទ​ស្ស​នៈរបស់ឯកឧត្ដមផ្ទាល់ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ព្រោះថា ការធ្វើពាណិជ្ជកម្ម គឺចាំបាច់​ត្រូវ​ធ្វើតាមរយៈផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ហើយជាពិសេសទៅទៀត ក្នុងយុគសម័យនេះ គប្បី​ណាត្រូវយកចិត្តទុកដាក់ខ្លាំងតាមរយៈប្រព័ន្ធអេឡិចត្រូនិកតែម្ដង។ ឯកឧត្ដមក៏បានគោរ​ព​​អនុញ្ញាតសុំអនុសាសន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធជុំវិញករណីពាណិជ្ជកម្មនេះ។

ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណចំពោះ​ការផ្តាំផ្ញើសួរសុខទុក្ខពី​ថ្នាក់​ដឹក​នាំ​សិង្ហ​បុរី ហើយក៏បានឯកភាពជាមួយឯកឧត្តមចាន់ គឹមស៊ីងដែរថា ក្នុងយុគ​សម័យ​នេះ​ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺមានសារៈសំខាន់បំផុត ទោះយ៉ាង​ណាក៏ដោ​យ​ គឺមិនអាចកាត់ផ្ដាច់បានពីការធ្វើពាណិជ្ជកម្មតាមផ្លូវគោក ផ្លូវអាកាស និងតាម​ផ្លូវទឹក​ផង​ដែ​រ​ ដោយធ្វើយ៉ាងណា ឱ្យមានការតភ្ជាប់គ្នារវាងប្រព័ន្ធជំនួយដល់ការធ្វើពាណិជ្ជកម្ម ទាំង​អស់​នេះ​​។ជាងនេះទៀត សម្ដេចតេជោ បានលើកទឹកចិត្ត និងថ្លែងអំណរគុណ ឯកឧត្ដម ចាន់ គឹម​ស៊ីង ដែលបានមកចូលរួមក្នុងកិច្ចប្រជុំអាស៊ីនេះ ហើយក៏បានលើកទឹកចិត្ត​សូមឱ្យធ្វើយ៉ាងណា ជំរុ​ញកិច្ចប្រជុំអាស៊ីនេះឱ្យទទួលបានជោគជ័យតាមដែលបានគ្រោងទុកកន្លងមក។ សម្ដេចតេ​ជោ​ ក៏បានមានប្រសាសន៍ផងដែរថា ជោគជ័យនៃកិច្ចប្រជុំនេះ នឹងអាចជួយជំរុញសេដ្ឋកិច្ច​អា​ស៊ាន​ផងដែរ។ ពាក់ព័ន្ធនឹងជំនួបទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជូន ឯក​ឧត្ដ​ម ចាន់ គឹមសេង ផងដែរថា នៅពេលនេះ យើងបានធ្វើការសម្រួលនៃការ​យកពន្ធ​ត្រួត​គ្នា​រវា​ងសិង្ហបុរីហើយ។ ក្នុងន័យនេះ គប្បីណាពិចារណា ជំរុញឱ្យសិង្ហបុរី មកវិនិយោគ មកទទួល​ទិ​ញ​នូវផលិតផលកសិផលពីកម្ពុជាផងដែរ ព្រោះថាប្រទេសទាំងពីរ កម្ពុជា-សិង្ហុបុរី បាន​សម្រួ​ល​ជាមួយគ្នារួចហើយ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort