ប្រមុខ​ដឹកនាំ​កម្ពុជា-វៀតណាម ស្វាគមន៍ និងអប​អរ​សាទរ​ជំនួប​​កំពូល​មេដឹក​នាំ កូរ៉េខាង​ជើង និងសហរដ្ឋ​អាមេរិក ក្នុងប្រទេស​វៀតណាម

ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​​ – សម្ដេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និង ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខា​ធិការនៃគណៈកម្មាធិកា​រមជ្ឈិម​បក្ស​កុម្មុ​យនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងនូវការ​ស្វាគម​ន៍​ និងអបអរសាទរ ចំពោះជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង ឯកឧត្តម គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅក្នុង​ប្រទេសវៀត​ណា​ម​នោះ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​ថ្លែងដូច្នេះប្រាប់​អ្ន​ក​យក​ព័ត៌មាន ក្រោយជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀង ហ៊្វូ​ជុង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដម ដឹក​នាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ព្រះ​រាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះដែរ ឯកឧត្ដម Nguyen Phu Trong បាន​មាន​ប្រ​សា​សន៍ថា នេះគឺជា លើកទី១ហើយ ដែលឯកឧត្តម​បានមកបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅព្រះរា​ជា​ណា​​​ចក្រកម្ពុជា ក្នុ​ង​ឋានៈជាអគ្គលេខាធិការមជ្ឈិមបក្ស និងជាប្រធានរដ្ឋរបស់វៀតណាម​ ហើ​យដំណើរ ទស្សនកិច្ចនេះ ស្របពេលជាមួយនឹងឆ្នាំថ្មីទើបឈានកន្លងផុតទៅជាមួយ​នឹងខួប​ទី​៤០​​ឆ្នាំនៃ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រទេសកម្ពុជា ហើយក្នុង​ដំ​ណើ​រ​​​​ទស្សនកិច្ចនេះ​ ឯកឧត្តមមានបំណងពង្រីក និងពង្រឹងនូវកិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំង​​ពីរដែលមានស្រាប់ ហើយក៏ដើម្បីពិនិត្យមើលឡើងវិញនូវរាល់អ្វីដែល​​បានព្រម​ព្រៀង​កន្ល​ង​ផងដែរ ដែល​ឈរ​លើមូលដ្ឋាននេះ ដើម្បីដាក់ទិសដៅសម្រាប់ការអភិវឌ្ឍ​ទំនាក់ទំនង​នៃ​ប្រ​ទេ​​សទាំងពីរ។

ឯកឧត្តមក៏បានមានប្រសាសន៍ផងដែរថា ក្នុងដំណើរទស្សនកិច្ច​មកកាន់​ប្រ​ទេ​ស​កម្ពុជានា​ពេលនេះ ឯកឧត្តម បានសង្កេតឃើញថាព្រះរាជាណាចក្រកម្ពុជា​គឺទទួលបាន​ជោ​គ​​​ជ័យ​លើវិស័យជាច្រើន រួមមានការអភិវឌ្ឍន៍ខាងហេដ្ឋារចនាសម្ព័ន្ធ សំណង់ សេដ្ឋកិច្ចកម្ពុជា​គឺមាន​​កំណើន​កើនឡើងជាង៧ភាគរយ ហើយស្ថានភាពនៅកម្ពុជាគឺមានស្ថិរភាព និងទំនាក់ ទំនង​ការ​​ទូតរបស់កម្ពុជា ក៏មានការបើកទៅក្រៅជាមួយបណ្តាប្រទេសនានា ជាលំដាប់ ផងដែរ។ ក្នុ​ង​ន័យនេះ ឯ​ក​​ឧត្ត​ម ក៏សូមសម្ដែងនូវការអបអរសាទរចំពោះជោគជ័យ​ដែលកម្ពុជា​ទទួលបាន​លើគ្រប់វិស័យកន្លងមកនេះ។ ឯកឧត្តម ក៏បានមានប្រសាសន៍ផងដែរថា ឯកឧត្តម បានចូល​គា​ល់​​​ព្រះករុណា​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះអគ្គមហា សង្ឃរាជ​ផង​ដែ​រ ហើយឯកឧត្ដមពិតជាមានកិត្តិយសណាស់​ដែលត្រូវបានទទួលបដិសណ្ឋារ កិច្ច​ដោយកក់​ក្តៅ​​ជាទីបំផុត។

ជាការឆ្លើយតប សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីបានឯកភាពទៅលើអ្វីដែលឯកឧត្តម Ng​u​yen Phu Trong បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបាន​ការ​អភិវឌ្ឍរហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការចូលរួមរបស់ កងទ័ព ប្រជាជន បក្ស និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូល​ដ្ឋា​ន​​​លើទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការកន្លងមក គឺធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះ​កា​ន់​​តែរីកចម្រើនឡើងថែមទៀត តាមរយៈស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិ​បា​ល​វៀតណាម ដោយធ្វើការឱ្យកាន់តែសកម្មឡើងបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋ មន្ត្រី​ក៏​បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលបាននឹងកំពុងទទួលការស្វាគមន៍ រៀប​ចំ​​​​នូវជំនួបកំពូល រវាងមេដឹកនាំសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងប្រធានាធិបតី​កូ​រ៉េ​ខា​​ង​​ជើង ឯកឧត្តម គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសវៀតណាមផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort