អាល្លឺម៉ង់ ប្រកាសបន្ដគាំទ្រ និងជួយកែទម្រង់លើការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដល់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ – សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេស អាល្លឺម៉ង់ បានប្រកាសបន្ដគាំទ្រដល់ក្រសួងមហាផ្ទៃលើ​ការ​កែ​ទម្រង់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ ក្រោមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ផេកហ្វេស ប៊ុកសម្ដេចក្រឡាហោម ស ខេង។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋ មន្រ្ដីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួង សហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់ បានកោតសរសើរដល់ក្រសួងមហាផ្ទៃ ដែលបានដឹក នាំអនុវត្តន៍ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យជាបន្តបន្ទាប់ និង បានដាក់ចេញទិសដៅប្រកបដោយភាពជឿជាក់។ ឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាល អាល្លឺម៉ង់ មានបំណងចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ជាបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការបន្ថែមនូវសមិទ្ធផលថ្មីៗទៀតដែលអាល្លឺម៉ងបានសហការចូលរួមគាំទ្រកន្លងមក។

តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានប្រតិភូ ក៏បានគោរពអញ្ជើញសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធ អាល្លឺម៉ង់ក្នុងពេលវេលាសមស្រប ដើម្បីទទួលយក និងផ្លាស់ប្ដូរបទពិសោធន៍បន្ថែមទៀតទៅ លើអ្វីដែលជាមូលដ្ឋាននៃការកែទម្រង់របស់កម្ពុជាឱ្យកាន់តែទទួលបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហា ផ្ទៃបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ដែលតែងតែជួយដល់កិច្ច​អភិវឌ្ឍន៍​កម្ពុជា ហើយរាល់ការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្ដាច់បានពីជំនួយគាំទ្ររបស់រដ្ឋាភិបាល អាល្លឺម៉ង់បានឡើយ​។ ពាក់ព័ន្ធសំណើសុំឈ្វេងយល់អំពីកិច្ចការសំខាន់ដែលក្រសួងមហាផ្ទៃ កំពុងអនុវត្តន៍ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីអភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋ បាលថ្នាក់ក្រោមជាតិ ដោយសម្ដេចបានអះអាងថា បើទោះបីជាមានឧបសគ្គខ្លះមែន ប៉ុន្តែការ ងារនេះ ត្រូវបានរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តរួចហើយថានឹងធ្វើឱ្យបានជោគជ័យ​។ សម្ដេចក្រឡា ហោមបានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពមន្រ្តី ថ្នាក់ឃុំសង្កាត់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនក្នុងការអភិវឌ្ឍមូលដ្ឋាន តាមយៈ ការបង្កើនថវិកាតាមឆ្នាំជាបន្តបន្តាប់ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាល បានកំណត់រួចហើយ។

សម្ដេចក្រឡាហោមបានបន្ថែមទៀតថា រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ កំពុង ខិតខំពង្រីកបន្ថែមទៀតនូវការិយាល័យច្រកចេញ-ចូលតែមួយ ដែលបច្ចុប្បន្ននេះ បាននិង កំពុងដំណើរការនៅគ្រប់រាជធានី-ខេត្តប្រមាណជាង៥០កន្លែងរួចហើយ ដើម្បីពង្រឹងការផ្ដល់ សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព​។

សម្ដេចក្រឡាហោមបានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ កំពុង ធ្វើកំណែទម្រង់រដ្ឋបាលក្រុងស្រុកខណ្ឌ ដែលនេះជាគន្លឹះមួយយ៉ាងសំខាន់នាំឱ្យការធ្វើកំណែ ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែទទួលបានជោគជ័យមួយកម្រិតទៀត៕

ដោយ អ៊ុន រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort