ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនថ្លែងថា ទស្សនកិច្ចករបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសចិននឹងជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង

ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងជំនួប​រ​វាង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង   ​ឯ​កឧត្ដម វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន កាលពី​​រសៀលថ្ងៃអង្គារ ២ រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃ​ទី២២ ខែ​មក​រា ​ឆ្នាំ២០១៩ ក្នុងដំណើរ ទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននោះ ឯកឧត្ដម វ៉ាង យ៉ាង បាន​មានប្រសាស ន៍​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដោយ​គួសបញ្ជាក់​ថា ​ដំ​ណើរ​​​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​មក​ប្រទេស​ចិន​នៅពេលនេះ នឹងជំរុញឱ្យទំនាក់ទំនង​មិត្ត​ភា​ព​​កិច្ចហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។

​ឯកឧត្ដមប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ​បាន​មានប្រសាសន៍ថា ​សម្តេច​តេ​ជោ​គឺជា​មេដឹកនាំ​នយោបាយ​មួយរូប​ដែលមាន​បទពិសោធន៍​ច្រើន ​ហើយក៏បាន​អបអរសា ទរចំពោះ​លទ្ធផល​នៃការបោះឆ្នោត​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១៨កន្លងទៅនេះ ​ដែល​គណ​បក្ស​​​ប្រជាជន​កម្ពុជា​បានឈ្នះ​ភ្លូកទឹកភ្លូកដី និង បាន​អបអរសាទរ​សម្ដេច​តេជោ​ដែល​ត្រូវបាន​ជា​ប់​ឆ្នោ​ត​សារជាថ្មី​ទៀត​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

​ជាការ​ឆ្លើ​យ​ត​​ប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​​អរគុណ​ចំពោះ​ពាក្យពេចន៍​ និង​ការ ស្វាគមន៍​របស់​ភាគី​ចិន​ក្នុង​ទស្សនកិច្ច​របស់​សម្តេច និងគណៈប្រតិភូ​។ ​សម្តេច​តេ​ជោ​នាយក​មន្ត្រី​បាន​មានប្រ​សាស​ន៍​ថា ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ គឺមាន​សារៈសំខាន់​មិន​ត្រឹមតែ​សម្ដេច​នោះទេ​ គឺ​រួមទាំង​សម្រាប់​បម្រើ​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ ​ដើម្បី​ចូល រួមចំណែក​លើ​កម្រិត​ទំនាក់​ទំន​ង​​​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ផងដែរ​។ ​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់ថា ​យើង​ពិតជា​បានទទួល​ផលប្រយោជន៍​ច្រើន​ពី​ប្រទេស​ចិន ​ហើយ​ការ រីកចម្រើន​នេះ​មិន​ត្រឹមតែ​ខ្លួន​ឯ​ង​ទេ ​គឺ​សម្រាប់​ប្រទេស​ដទៃ​ផ្សេងទៀត​ផងដែរ ។ ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ​វិញ​សម្តេច​បាន​មានប្រសាសន៍ថា ​ពិតជា​បាន​ផ្ដល់នូវ​អត្ថ ប្រយោជន៍​សម្រាប់ភាគី​ទាំងអស់​ ដែ​ល​​​​ចូលរួម​នៅក្នុង​គំនិត​នេះ ហើយ​ផ្អែកទៅលើ​ស្ថានភាព​នេះ​កម្ពុជា​ក៏​ផ្សាភ្ជាប់​ជាមួយនឹង​យុទ្ធ​សា​ស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។

សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​អំពី​គ​ម្រោ​ង​ជាច្រើន​ដែល​ស្ថិតនៅក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង យុទ្ធសាស្ត្រ​ចតុ​កោ​ណ​នៃរាជរដ្ឋាភិបាល​កម្ពុជា​ ដែល​កាលពី​ម្សិលមិញ​សម្ដេច​បាន​ជួបចរចា​ជាមួយ​ឯកឧត្ដម​ប្រធា​នា​ធិបតី ស៊ី ជីន​ពីង ក្នុងការ​ពិគ្រោះ​យោបល់​អំពី​ស្ថានភាព​នៅ​កម្ពុជា ​ជាពិសេស​ទៅលើ​សេដ្ឋ​កិ​ច្ច​នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​ទៅនេះ ​គឺមាន​ការរីកចម្រើន​ ជាពិសេស​កំណើនសេដ្ឋកិច្ច ៧,៣ភា​​គ​រយ ក្នុង​ឆ្នាំ២០១៨កន្លង ទៅ ហើយដែល​ភាព​រីកចម្រើន​នេះ​ក៏ដោយ​សារ​មាន​វិនិយោគ​រប​ស់​ចិន​មក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើ​ញ​លោក វ៉ាង យ៉ាង មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅពេលវេលា​សមស្រប​ខាងមុខ ហើយ​ឯកឧត្ដម​ប្រធាន​ក៏បាន​អរគុណ​សម្តេច ចំពោះ​ការអញ្ជើញ​របស់​សម្តេច​ហើយ​ឯកឧត្តម​នឹង​រក​ពេ​ល​វេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​។

ឯកឧត្ដមប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រ​ជា​ជ​ន​​ចិន​​បាន​គូសបញ្ជាក់ថា​ បច្ចុប្បន្ននេះ​ចិន​បានចាត់ទុក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​គឺ​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ ហើយដោយ​សារមាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​គ្រ​ប់​លំ​ដាប់​លើ​គ្រប់​វិស័យ ​ជាពិសេស​ទៀត​គឺ​គេ​មាន​កិច្ចសហប្រតិបត្តិការ​និង​ការសម្របសម្រួល​រវាង​ប្រទេស​ទាំងពីរក្នុង​កម្រិត​អន្តរជាតិ​ផងដែរ​។ ​ឯកឧត្ដម​បន្តថា ​ចិន​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ទៅ​លើ​​កិច្ចសហប្រតិបត្តិការ    ​រ​វាង​ប្រទេស​ទាំងពីរ ​ជាពិសេស​កិច្ច​សហ​ប្រត្តិ​បត្តិការ​ទៅលើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​ ​ប្រជាជន​និង​ប្រ​ជា​ជន​​ផងដែរ ។

ឯកឧត្ដមក៏បានមានប្រសាសន៍ផងដែរថា ឯកឧត្ដម​ពិតជា​គាំទ្រ​ចំពោះ​គ្រប់​ទិសដៅ​​របស់​សម្ដេចតេជោ​ដែល​បាន​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ ដែលនេះជា​យន្តការ​ថ្មី​មួយទៀត​ក្នុងប្រទេស​កម្ពុជា​នេះ ។ ​ឯកឧត្ដមបន្តថា​ ស្ថាប័ន​ទាំងសងខាង​និង​បន្ត​កសាង​​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត ហើយ​នឹងមាន​ការផ្លាស់ប្ដូរ​​ទស្ស​ន​កិច្ច​គ្នា​ទៅ​វិញទៅមក​ក្នុង​កម្រិត​ខ្ពស់​ជាបន្តបន្ទាប់​ទៀត​ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort