ប្រទេសចិនបន្តគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ -ក្នុងជំនួបពិភាក្សាកាងារនិងសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទ ១រោច ខែបុស្ស  ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុ​ងដំ​​ណើរទស្សនកិច្ចផ្លូវការ រយៈពេលបីថ្ងៃទៅកាន់សាធារណរដ្ឋប្រជាមានិតចិននោះ ឯកឧត្តម សុង តាវ (Song Tao) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈ​កម្មា​ធិ​ការ​ម​ជ្ឈិ​ម​បក្សកុម្មុយនីស្តចិន ថ្លែងថា ចិននឹងបន្តគាំទ្រសម្តេចតេជោនាយក​រដ្ឋមន្រ្តី​សម្រា​ប់​រយៈ​ពេ​ល​វែង និងចូលរួម​ចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់​ក​ម្ពុ​ជា​ក្នុងការការពារ​អធិបតេយ្យ ភាព និងឯករាជ្យភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជា(TVK)បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូន ចំពោះឯកឧត្តម សុង តាវ ដែលបាន ឆ្លៀត​ពេ​ល​​វេលាដ៏មមាញឹក អញ្ជើញមកជួបសួរសុខទុក្ខ ដោយផ្ទាល់ចំពោះរូបសម្តេច​នៅទី  ក្រុ​ងប៉េ​កាំង​នា​ពេលនេះ បន្ទាប់ពីការជួបនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោនា​​យ​ក​រដ្ឋមន្រ្តី និងឯកឧត្តម សុង តាវ ក៏បានធ្វើការ​ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ទៅ​លើការ​ពង្រឹ​ង ​និង​ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ទាំងផ្នែករដ្ឋ គណ​បក្ស​ និងផ្នែកឯកជន ពិសេសការតភ្ជាប់រវាងប្រជាជន និង​ប្រជាជនរវាង ប្រទេសទាំងពីរ។

ឯក​ឧត្ត​​ម សុង តាវ  មានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាអ្នកដែល បានយកចិត្ត​ទុក​ដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជា តាមរយៈទស្សនកិច្ច និងការងារ​ផ្សេង ៗទៀត ពិសេ​ស​ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមប្រធានា ធិបតីចិន ស៊ី ជីង​ពីង​​ ចាត់ទុកសម្តេចតេជោគឺជាមិត្តដែកថែប សម្រាប់ប្រទេសនិងប្រជាជន ចិន។ តាមរយៈ​នេះ​ចិន​នឹងបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់រយៈពេលវែង និង ចូលរួម​ចំណែកដល់​កា​រ​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់កម្ពុជាក្នុងការ ការពារ​អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមក៏បាន គូសបញ្ជាក់ជូន​សម្តេច​តេ​ជោ ពីកម្មវិធីជាច្រើនទៀត ក្នុងការជួយដល់កម្ពុជាក្នុងនោះរួមទាំង វិស័យ​អាទិភាព​របស់​កម្ពុ​ជា​ គឺការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្រ្តីកម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពចំពោះទំនាក់ទំនង នៃ​ប្រ​ទេសទាំងពីរ ពិសេសបានថ្លែងអរគុណដល់ប្រទេសចិន ដែលបានជួយគាំ​ទ្រដល់​កម្ពុ​ជា​លើ​គ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា នយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ គឺ​ផ្សា​ភ្ជាប់​ទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា ដែលនោះគឺជាវិថីដ៏ល្អក្នុងការជំរុញ​ទំនា​ក់​ទំ​នងរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort