សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការផលិតថាមពលស្អាតនៅកម្ពុជា

ភ្នំពេញ​ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ក្នុងខណៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគវារីអគ្គិសនីសេសាន្តក្រោម២ ហួ​រណេង​គ្រុ​​ប ដឹកនាំដោយ​ឯកឧត្តម​បណ្ឌិត ស៊ូ យីនពាវ (Shu Yinbiao)  ប្រធានក្រុមប្រឹក្សាភិបាលថ្មី ចូ​ល​​​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នា​ឱ​កា​សបំពេញទស្សនកិច្ចផ្លូវការនៅសាធារ​ណ​​​រដ្ឋ​ប្រជាមានិតចិន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០​១៩ នៅទីក្រុងប៉េកាំងនោះ សម្តេច​អគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាចក្រ​កម្ពុ​ជា បានស្វាគមន៍​ចំ​ពោះ​​គម្រោងវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ឯកឧត្ដម  ស៊ូ យីនពាវ (Shu Yinbiao) ប្រធាន​ក្រុម​​ប្រឹក្សាភិបាលនៃក្រុមហ៊ុន ហួរណេងគ្រុប ដែលជាក្រុមហ៊ុនសាងសង់វារី​អគ្គិ​ស​នី​សេ​សាន្ត​ក្រោ​ម២ នៅខេត្តស្ទឹងត្រែង បានបញ្ជាក់ជូន សម្តេចតេជោ ថា ក្រុមហ៊ុនរបស់ ឯកឧត្ដម​មាន​គ​ម្រោ​ងសិក្សានិងវិនិ យោគផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងលើកទឹកចិត្តដល់ក្រុមហ៊ុន ដែល​កំ​ពុ​ង​បណ្តា​ក់ទុនវិនិយោគនៅក្នុងកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យក្រុមហ៊ុន​ធ្វើ​ការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពល​ស្អាតនៅ​កម្ពុ​ជា​។​ ក្រុមហ៊ុនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មក​កាន់​រាជ​ធា​នីភ្នំពេញ ជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort