សម្តេចតេជោ ហ៊ុន សែន ទទួលជួបក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន

ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជា​មានិតចិ​ន​ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន ដឹក​នាំដោយ លោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិស្វកម្ម​និងដែក​ថែ​ប​ចិន​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ Diaoyutai State Guesthouse ទីក្រុង​ប៉េ​កាំង។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា លោក ស៊ូ ស៊ីវេ (Xu Siwei) បានជម្រាបជូន សម្តេ​ចតេជោ អំពីគម្រោងដែលក្រុមហ៊ុនរបស់លោក កំពុងអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា​ក្នុងការ​ផ​លិត​វារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធទៅនិង គម្រោង​សា​ង​​សង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាផងដែរ ដោយឈរលើ នយោបាយបើកចំហរបស់ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍ អ្នកវិនិយោគបរទេសទាំងអស់ក្នុង​ការ​ម​ក​​ប​ណ្តាក់ទុនកសាងនិងអភិវឌ្ឍន៍ប្រទេស។ ក្រុមហ៊ុន មានទំនុកចិត្តយ៉ាង​ខ្លាំ​ង​លើការដឹកនាំ​រប​ស់​​សម្តេចតេជោ ដែលធ្វើឱ្យប្រទេស មានសុខ សន្តិភាព ស្ថិរភាព និង​មា​ន​កំ​ណើន​សេ​ដ្ឋ​កិច្ច​ខ្ព​ស់​ ហើយទន្ទឹមនឹងនេះដែរ គឺប្រទេសចិននិងកម្ពុជាមានទំនាក់ទំនង​ទ្វេ​ភា​គី​ល្អ​ដូចជាបងប្អូន​ទៀ​តផង។

លោកបានបញ្ជាក់ថា  ក្រុមហ៊ុនលោកក៏មានគម្រោងសាងសង់ខ្សែកាបអុប​ទិក​ក្រោ​ម​បាតសមុទ្រ ពីភ្នំពេញទៅហុងកុង ដើម្បីជំរុញនិងលើកកម្ពស់ប្រព័ន្ធអ៊ីនធឺណិតរបស់​កម្ពុ​ជា​ឱ្យ​​កាន់តែមានគុណភាព និងល្បឿនលឿនជាងមុន។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយចំពោះក្រុមហ៊ុនចិនដែល​មានជំនឿទុកចិត្ត​លើ​កម្ពុជា ហើយបានសម្រេចទៅវិនិយោគនៅទីនោះ។ សម្តេចតេជោ ក៏បានឯកភាពទៅនិ​ង​ការ​ស្នើសុំខាងលើ ព្រោះថាកម្ពុជាទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ​តែ​មួយ​ខ្សែ​តែប៉ុណ្ណោះ។ កម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគច្រើនថែមទៀតលើវិស័យបច្ចេកវិទ្យា៕

ដោយ  ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort