ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ប្រជាមានិតចិន

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុ​ជា​  បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​២​០​​១៩ តាមជើងយន្តហោះពិសេស ដើម្បីបំ​ពេ​ញ​​​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិត​ចិ​ន   ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២​​០​​១៩ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ខឺ​ឈា​ង (Li Keqiang) នាយករដ្ឋមន្រ្តី​នៃ​សា​ធារ​ណរដ្ឋប្រជាមានិតចិន។

ក្នុងការអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វ​​ត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឥ​ស្ស​រជន​សំខាន់ៗមួយចំនួនទៀត។ ដោយឡែកមន្ត្រីស្ថានទូតចិនប្រចាំនៅ​កម្ពុជា​ក៏មានវត្ត​មាន​​ក្នុង​ឱកាសនោះផងដែរ។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាន នៅ​ព្រ​លានយន្តហោះអន្ដរជាតិភ្នំពេញថា នេះគឺជាទស្សនកិច្ចសម្រាប់ឆ្នាំថ្មីរបស់ថ្នាក់ដឹក​នាំជាន់​ខ្ពស់នៃរាជរ​ដ្ឋាភិ​បា​​ល​កម្ពុជា និងនាំមកនូវការចាប់ផ្ដើមដ៏ល្អមួយក្នុងទំនាក់ទំនង ពិសេសជា​មួយសាធារណរដ្ឋ​ប្រ​ជាមានិតចិន។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯក​ឧត្ត​ម​ ហោ ណាំ​ហុ​ង ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សា​ធា​រណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ឯកឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ក្រ​សួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​ធុរ​កិច្ច​នៃ​ស​ភា​ពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេច​តេជោនាយករដ្ឋមន្រ្តី នឹង​ជួ​ប​​សម្ដែង​​ការ​គួរសម​ជា​មួ​យ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន ឯកឧត្តម  លី​ចា​​ន់ស៊ូ(LiZhanshu) ប្រ​ធា​នគណៈកម្មាធិការអចិន្រ្តៃយ៍​នៃ​សភា​​​ប្រជាជនចិន ឯកឧត្តម វ៉ាង យ៉ាង (Wang Yang) ប្រធា​ន​សភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេ​ភាគីជាមួយ​ឯក​ឧ​ត្ត​ម​ លី ខឺឈាង (Li Ke​qi​a​n​g​) នាយករដ្ឋមន្រ្តីចិន។ ការ​ជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និ​ង​ពង្រីកបន្ថែម​ទៀតនូវ​កិ​ច្ច​​សហប្រតិបត្តិការភាព​ជាដៃ​គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ រវាង​កម្ពុ​ជា​​និងចិន ដើម្បីផលប្រ​យោ​ជន៍នៃប្រជាជាតិ​ទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ នឹ​ង​មា​នឯកសារកិច្ចព្រមព្រៀង​កិច្ចសហ​ប្រតិ​បត្តិការ មិនតិចជាង ៨ ដោយផ្ដោតជាសំខាន់​ទៅ​លើ​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយ​អភិវឌ្ឍន៍​លើវិស័យផ្សេងៗមួយចំនួនទៀត ​នឹង​ត្រូវ​បា​ន​​ចុះហត្ថលេ​ខា​ក្នុងដំណើរទស្សន​កិច្ច​នេះ​​ផងដែរ។ សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេ​ស​​មួយដែលបានផ្ដល់ជំនួយឥត​សំណងច្រើនជាងគេ ដល់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ស្រ៊ី​ ថារង្គ បានឱ្យដឹងទៀថា  ជា​មួ​យនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូល​ជួបសម្តែងការគួរ​ស​​ម​ដាច់​ដោ​យ​ឡែក​ពីគ្នាដោយ ឯកឧត្តមរដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទី​រ​ទំ​នា​ក់​​ទំនង​អន្តរ​ជា​តិ​រប​ស់គណៈ​កម្មាធិ​ការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកជំទាវ គូ សៀវ​លៀ​ន ប្រធាន​ស​មា​​គម​មិត្ត​ភាព​ចិ​ន-​កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៣រូបទៀតពី ធនា​គារ​ចិ​ន​ សាជីវកម្ម​ស្ពា​ន​ថ្ន​ល់ចិន ក្រុម​ហ៊ុ​ន​វិស្វកម្ម។ល។ ក្នុងអំឡុងពេល​ស្នា​​ក់នៅប្រទេសចិន ស​ម្តេ​ច​​តេជោនាយករដ្ឋ​មន្រ្តីនឹង​អ​ញ្ជើ​ញ​ទៅ​ទស្សនាការតាំងពិព័រណ៌​ខួប​អនុ​ស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើក​ទូ​លា​យ» ប្រទេសចិន និងអញ្ជើញ​ចូលរួម​ជា​អធិបតី និង​ថ្លែង​សន្ទរកថា​ក្នុង​វេទិកា ធុរកិច្ច សេដ្ឋ កិច្ចនិងពាណិជ្ជកម្ម កម្ពុ​ជា​-ចិន ឆ្នាំ២០១៩ ព្រមទាំង​ជួប​សំ​ណេះ​​សំ​ណា​លជាមួយនិស្សិត កម្ពុជា ដែលកំពុងសិក្សានៅ​ប្រ​ទេ​ស​ចិនប្រមា​ណ៤៧០នាក់​ផង​ដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort