រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលមិនដែលលាបពណ៌អង្គការសង្គម ស៊ីវិលមួយណា នោះទេ

ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឆ្លើយតប​ទៅនឹង ការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាល បានធ្វើការលាបពណ៌អង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល។ ត្រង់ចំណុច នេះ សម្តេចក្រឡាហោមបានបកស្រាយថា រាជរដ្ឋាភិបាលមិនដែលបាន លាបពណ៌អង្គការ សង្គមស៊ីវិលណាមួយណានោះទេ តែផ្ទុយទៅវិញមានតែអង្គការសង្គមស៊ីវិលខ្លួនឯងទេ ដែល បានលាបពណ៌ខ្លួនឯង។

ថ្លែងក្នុងវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ កាល ពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមបាន ពន្យល់ថា បើអង្គការសង្គមស៊ីវិលខ្លួនឯងធ្វើសកម្មភាពខុសទៅនឹងច្បាប់ ហើយនៅពេលដែល​អាជ្ញាធរអនុវត្តច្បាប់បែរជាលើកឡើងថា ធ្វើការលាបពណ៌ទៅវិញ ដែលនេះគឺជារឿងមិនត្រឹម ត្រូវ។ ជាមួយគ្នានេះ សម្តេចក្រឡាហោមគាំទ្រចំពោះអង្គសង្គមស៊ីវិលណា ដែលបានធ្វើការ​ងារសកម្មដើម្បីសង្គម និងប្រទេសជាតិ ទោះបីជាធ្វើលើវិស័យណាក៏ដោយដូចជា ការតស៊ូមតិ និងសិទ្ធិមនុស្សជាដើម ឱ្យតែធ្វើត្រឹមត្រូវតាមច្បាប់ហើយ អ្នកណាទៅលាបពណ៌អ្នកនោះ គឺជាអ្នកខុស។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ទាំងមន្រ្តីសាធារណៈ និងអង្គការ​សង្គមស៊ីវិលទាំងអស់ គឺត្រូវស្ថិតក្រោមច្បាប់ជាធរមាន។  សូមជម្រាបថា គិតមកត្រឹមដំណាច់ឆ្នាំ២០១៨នេះ មានសមាគម និងអង្គការមិនមែន​រដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃគឺមាន ចំនួន​សរុប៥.៥២៣ ក្នុងនោះ មានសមាគមចំនួន២.២៩៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៣.២២៦៕

ដោយ ចាន់ សុធីវង្ស

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា