សម្តេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកថា ឥណ្ឌូណេស៊ីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា

សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​មា​ន​ប្រ​សា​សន៍រម្លឹកថា កន្លងមកប្រទេសឥណ្ឌូណេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការចូលរួម​ស្វែង​រកសន្តិភាពរបស់កម្ពុជា ដែលនៅពេលនោះឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំទាំងលើកទី ១ និងលើកទី២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជាសហប្រធាន នៃសន្និសីទក្រុង​ប៉ារី​ស​ផង​ដែរ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី​បានថ្លែងដូច្នេះ​ប្រាប់​អ្ន​ក​​យកព័ត៌មាន បន្ទាប់ពីជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី និងសហប្រធានកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asia Cultural Council) នាព្រឹកថ្ងៃពុធ ១១​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩  នៅស​ណ្ឋា​​គារ Lotus Blanc ខេត្តសៀមរាប។ នៅក្នុងជំនួបនោះដែរ ឯកឧត្ដម Jusuf Kalla បាន​ស​ម្ដែង​នូវសេចក្តីរីករាយអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ី​ហ្វិ​ក​ លើកទី២៧ (APPF-27) និងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែល​បាន​ទទួលជោគជ័យយ៉ាងត្រចះត្រចង់ កាលពីល្ងាចម្សិលមិញនេះ។

ឯកឧត្ដម Jusuf បាន​ថ្លែ​ង​​អំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាន ទទួលស្វាគមន៍យ៉ាងរាក់​ទាក់​កក់​ក្តៅ​​ចំពោះប្រតិភូជាន់ខ្ពស់របស់ឯកឧត្ដម។ ឯកឧត្ដម បានបន្តថា ការដឹកនាំគណៈប្រតិភូមក​កា​ន់​​ព្រះរាជាណាចក្រម្ពុជានាពេលេនះ គឺដើម្បីចូលរួមក្នុងកម្មវិធីវេទិកា APPF-២៧ និងអប​អរ​សា​​ទរ ការប្រកាសជាផ្លូវការកម្ពុជាជាសមាជិក ក្រុមប្រឹក្សា ACC ពិសេសដើម្បីមក​សិក្សា​ឈ្វេ​ង​យល់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរវាងប្រទេសទាំងពីរ។ នេះ​គឺ​ជាសកម្មភាពមួយដែលបានឆ្លុះបញ្ចាំងពីការចូលរួមធ្វើយ៉ាងណា រក្សា និងពង្រឹងទំនាក់ទំនង​ឱ្យ​​កាន់​តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងខួបអនុស្សាវរីយ៍នៃ​ទំនាក់ទំនង​ការ​ទូត​៦០ឆ្នាំ រវាងប្រទេសកម្ពុជានិងឥណ្ឌូណេស៊ី។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់ សាធារណរដ្ឋឥណ្ឌូណេស៊ី ដែលបាន​អញ្ជើញ​មក​ចូលរួមក្នុងកិច្ចប្រជុំក្នុងវេទិកា APPF-២៧ និងចូលរួមអបអរសាទរក្នុងការប្រកាសជា​ផ្លូវ​កា​រ​​នៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍​បញ្ជា​ក់​​ថា រវាងប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងល្អជាយូរឆ្នាំមកហើយ។ កន្លងមកប្រទេស​ឥណ្ឌូ​ណេ​ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាពឱ្យកម្ពុជា ដែលពេល​នោះ​ឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំលើកទី១ និងទី២ និងបានធ្វើជា​សហ​ប្រ​ធា​ន​ នៃសន្និសីទក្រុងប៉ារីសផងដែរ។ នៅក្នុងឱកាសនោះដែរ មេដឹកនាំ​នៃប្រទេស​ទាំង​ពីរ ​ក៏​បា​នពិ​ភាក្សាអំពីបញ្ហាក្នុងតំបន់មួយចំនួន រួមទាំងសន្តិភាព ដែលកម្ពុជានិងឥណ្ឌូណេស៊ីអាច​ចូល​រួម​ជួយបាន ព្រោះប្រទេសយើងទាំង២ក៏ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបញ្ហាជាច្រើន ដែលអាច​យក​បទពិសោធន៍ទាំងនោះទៅជួយប្រទេសដែលកំពុងមានបញ្ហាទាំងនេះផងដែរ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រទេសឥណ្ឌូណេស៊ីពង្រឹងនូវ ទំហំពាណិជ្ជកម្ម ​រវាង​ប្រទេស​ទាំង​ពីរ និងខិតខំជំរុញទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការហោះ​ហើរត្រង់​ពីឥ​ណ្ឌូ​ណេ​ស៊ី​មកកម្ពុជា ស្របពេលនឹងប្រទេសយើង ដែលមានសក្តារនុពលខ្លាំង៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort