ប្រធានសភាវៀតណាមប្រកាសបន្តផ្ដល់ជំនួយជួយគំាទ្រ និងពង្រឹងកិច្ចសហ​ប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា

សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — ប្រធានសភាវៀតណាមបានប្រកាសបន្តជួយគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ​សភាកម្ពុជា។ ការប្រកាសនេះធ្វើឡើក្នុងជំនួបទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្ដសៀមរាប ខណៈលោកជំទាវបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ វេទិកាសភា​អាស៊ី-​ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) លើកទី២៧ នៅខេត្ដសៀមរាប។

លោកជំ​ទាវ ង្វៀន ធី​គីមងិន បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំAPPF ប្រ​កបដោយអត្ថន័យ និងមិត្តភាពដោយសារគ្រប់គណៈប្រតិភូដែលចូលរួម សុទ្ធតែបានវាយតម្លៃ​ខ្ពស់ពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសភាកម្ពុជា។ លោកជំទាវបានបន្ដថា សភាប្រទេស​វៀតណាមនឹងចូលរួមមានវត្តមាននៅគ្រប់កិច្ចប្រជុំAPPF ទំាងអស់ រហូតដល់កម្មវិធីតែម្តង។ លោកជំទាវប្រធានរដ្ឋសភាវៀតណាមបានប្រកាសពីការបន្តផ្តល់ជំនួយគំាទ្រ និងកិច្ចសហ​ប្រតិ​បត្តិការជាមួយរដ្ឋសភាកម្ពុជា ដូចជាការពន្លឿន ជំនួយដល់ការសាងសង់អគាររដ្ឋបាលរដ្ឋ សភាកម្ពុជា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់មន្រ្តីរដ្ឋសភាជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា ​​នៃសាធារណរដ្ឋសង្គម​និយមវៀតណាមដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មិនត្រឹមតែផ្តល់កិត្តិយសដល់សភាកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែបានរួមចំណែកដ៏ធំធេង ក្នុងការ បន្ត​ពូនជ្រំលើកកម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជា ប្រពៃណី និងកិច្ចស​ហ​​ប្រតិបត្តិ ការលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមំាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ បក្ស​​ រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​វៀត​ណាម ដែលតែងបាន​ជួយ​ឧបត្ថម្ភគាំទ្រដល់​កម្ពុជានៅ​គ្រប់​​ដំណាក់​កាល ជាពិសេសការ​រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍​ប៉ុលពត ការការពារការវិលត្រឡប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ ការ​ស្វែងរក​សន្តិភាព ការ​បង្រួប​បង្រួម​ជាតិ ព្រមទាំង​ការ​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ ឱ្យមានការរីកចម្រើនដូច បច្ចុប្បន្ន៕

ដោយ ប៊ុន រិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort