ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យសមាជិកក្រុមប្រឹក្សាវប្បធម៌អាស៊ី គោរពគោលការណ៍បីចំណុច

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់សមាជិកក្រុមវប្បធម៌អាស៊ីទាំងអស់គោរពតាមលក្ខណៈគោលការណ៍សំខាន់បីចំណុចគឺការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផល​ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសុខសន្តិភាពជានិរន្ត។

ក្នុងពិធីប្រកាសពីការបង្កើតជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី និងពិធីលៀងសាយភោជន៍​នាល្ងាចថ្ងៃទី១៥ ខែ  ​ម​ក​​រា ឆ្នាំ២០១៩ នៅទីលានជល់ដំរីនៃបរិវេណប្រាសាទបាយ័ន ខេត្ត​សៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមប្រឹក្សា​វប្បធម៌អាស៊ីបានបង្កើតឡើងស្ថិតនៅក្នុងក្របខ័ណ្ឌអង្គការសន្និសិទអន្តជាតិនៃបណ្តាគណ បក្សនយោបាយនៅក្នុងប្រទេសអាស៊ី តំណាងឱ្យប្រទេស៥២ ក្នុងការចូលរួមលើកកម្ពស់​វិស័យវប្បធម៌ និងបង្កើតកិច្ចហសប្រតិបត្តិជាមួយបណ្តាប្រ​ទេសនៅក្នុងតំបន់ និង​បណ្តា​ប្រទេសផ្សេងៗទៀត។

សម្តេចតេជោបញ្ជាក់ថា ការរៀបចំឱ្យមានជួបជុំគ្នារវាងអ្នកនយោបាយ​និងថ្នាក់ដឹកនាំសំខាន់នៅទ្វីបអាស៊ី និងភ្ញៀវកិត្តសយមកពីបណ្តាទ្វីបផ្សេងទៀតចូលរួមនៅ​ពេល​នេះ​ពិតជាមានសារៈក្នុងការបើកទំព័រថ្មី សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ​ផ្នែកវប្បធម៌ដើម្បីផលប្រយោជន៍ប្រទេសក្នុងតំបន់ និងទីតាំងភូមិសាស្ត្រដែលស្ថិត ក្នុងចំណុច​ប្រសព្វរវាងអរិយធម៌ធំៗនៅក្នុងទ្វីបអាស៊ី។ សម្ដេចតេជោបានបន្ដថា ដើម្បីលើកស្ទួយវប្បធម៌​នៅក្នុងតំបន់ឱ្យមានប្រសិទ្ធភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្ដេច​ស្នើសុំឱ្យក្រុមប្រឹក្សាវប្បធម៌អាស៊ី បំពេញនូវបេសកម្មសំខាន់ៗរបស់ខ្លួនដែលបាន​ចែងក្នុង​កិច្ចព្រមព្រៀងប្របកដោយតម្លាភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍បីយ៉ាងគឺ ការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍​ឱ្យគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសុខសន្តិភាពជានិរន្ដ៕

ដោយ ប៊ុនរិទ្ធ 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort