សម្តេចប្រធានរដ្ឋសភា ចាត់ទុកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បង្កើតចក្ខុវិស័យច្បាស់​លាស់ មួយក្នុងការកសាង​សន្តិភាព និងវិបុលភាព

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ក្នុងនាមប្រធានលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានចាត់ទុកវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិកបានចូលរួមបង្កើតចក្ខុវិ ស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ។

ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងអនុញ្ញាតឱ្យប្រធាន​គណៈប្រតិភូ ប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ប្រទេសសង្កេតការណ៍ និងអង្គការដៃគូ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ APPF បាននាំមកនូវសមិទ្ធផលជាច្រើន ដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPFទាំងអស់ ហើយសមិទ្ធផលទំាងនោះបានបង្ហាញឱ្យឃើញនូវសុខដុមនីយកម្ម នៃប្រជា ជាតិនៅអាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។ សម្តេចពញាចក្រីបានបន្ដថា​បេសកកម្មរបស់វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែបង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព និងកិច្ចសហប្រតិ​បត្តិការ​នៅក្នុងរង្វង់គ្រួសារAPPFប៉ុណ្ណោះទេ តែជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់ មនុស្សជំនាន់ក្រោយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់សមាជិកAAPPF ដែលបានអញ្ជើញមក​ដល់​ព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា វត្តមានរបស់​គ្រួសារ APPF នៅលើទឹកដីអង្គរនាឱកាសនេះ បានផ្តល់កិត្តិយស និងលើកទឹកចិត្តដល់​សភា​កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំពេលនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និង​ការរួមវិភាគទានដ៏មានតម្លៃ ក្នុងការពង្រឹងប្រសិទ្ធភាព នៃការពិភាក្សាស្វែងរកដំណោះស្រាយ​រួមរបស់តំបន់ ជាពិសេសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​របស់​គ្រួសារAPPF៕

ដោយ ប៊ុន រិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort