សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបលោកជំទាវ ប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធិគឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋ​សង្គម​និយម​វៀ​ត​​ណាម ចូលជួបសម្ដែងការគួរសមនាព្រឹក ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា​ ខេត្តសៀមរាប ក្នុងខណៈ ដែលលោកជំទាវដឹកនាំគណៈប្រតិភូមកចូលរួមក្នុងវេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF)លើក ទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​ បានប្រាប់អ្នកយកព័ត៌​មាន​ក្រោ​យ​ជំ​នួប​នោះថា ក្នុងជំនួបនេះ លោកជំទាវ ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការអបអរ​សា​ទ​រ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃសន្និបាតកន្លងមក ក៏ដូចជាខួ​បលើក​ទី​៤​០ ជ័យជម្នះ ៧មករា ​នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍​ ដែលបានប្រព្រឹត្តទៅ យ៉ាង​ត្រ​ចះ​​ត្រចង់និងជោគជ័យនាពេលកន្លងមក។ ក្រៅពីនោះទៅទៀត លោកជំទាវ ក៏បានសម្ដែង នូវការ​អប​អរសាទរ ជូនចំពោះសម្តេចតេជោផងដែរ ដែលក្នុងរយៈពេល២ឆ្នាំកន្លងទៅ លោក ជំទាវ បា​ន​​មកកម្ពុជា រហូតដល់ពេលនេះ លោកជំទាវបានសង្កេតឃើញថា កម្ពុជា​មា​ន​ការ​អភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះលោកជំទាវ បានមានប្រសាសន៍ថា ក្រោម​ការ​ដឹ​ក​នាំរបស់សម្ដេចតេជោ កម្ពុជានឹងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងថែមទៀត។ ជាមួយគ្នា​នេះ​ដែរលោកជំទាវ ក៏បានជម្រាបជូនសម្តេចតេជោថា លោកជំទាវមកកាន់ព្រះរាជា​ណា​ចក្រ​កម្ពុ​ជានៅពេលនេះ គឺដឹកនាំគណៈប្រតិភូ ដែលមានគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដែល​មា​ន​ទាំ​ងប្រធាន អនុប្រធាន និងប្រតិភូផ្សេងៗទៀតផងដែរ ដើម្បីចូលរួម និង​សម្ដែង​នូវ​ការគាំទ្រដ​ល់​​កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅកម្ពុជា នេះឱ្យបា​ន​ទទួ​លជោគជ័យ និងជូនពរឱ្យកិច្ចប្រជុំនេះ ដំណើរការបានជោគជ័យ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះ​លោ​ក​ជំទាវប្រធានរដ្ឋសភាវៀតណាម និងបានជម្រាបជូនលោកជំទាវផងដែរថា ប្រទេសកម្ពុជា​មា​ន​ការអភិវឌ្ឍ រហូតមកដល់ពេលនេះ មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀត​ណា​ម​បានឡើយ។ ក្នុងន័យនេះដែរ សម្តេចក៏បានសម្ដែងនូវអំណរគុណ ហើយក៏បានជូនពរឱ្យ​​គណៈប្រតិភូរបស់លោកជំទាវ ទទួលបានជោគជ័យ ក្នុងបេសកកម្មនៅកម្ពុជា៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort