សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួបសវនាការជាមួយតំណាងសភាអាស៊ី-ប៉ាស៊ីហ្វិក មុនចាប់ ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ -សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួបសវនាការជាមួយតំណាង​សភានៃបណ្តាប្រទេសជាសមាជិក សភាអាស៊ី-ប៉ាស៊ីហ្វិកទាំង២១ប្រទេស មុនចាប់ផ្តើម  កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្តឱ្យគណៈប្រតិភូតំណាងសភានៃបណ្តាប្រទេសចំនួន២១ដែលជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម មុននឹងចាប់ផ្តើម  បើកកិច្ចប្រជុំប្រចាំឆ្នាំ​លើក​ទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។ ជំនួបនេះ ធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក (APPF) និងក្នុងឱកាសការប្រកាសបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី។ សម្ដេច​ពញចក្រីបានបន្ដថា នេះគឺជាការលើកទឹកចិត្តដល់ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ និងជា​ការចូលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ បត្តិការរវាងប្រទេស និងប្រជាជនកម្ពុជា និងបណ្តាប្រទេសជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ សម្តេចបានបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ី​ហ្វិកនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាសមាជិកទាំងអស់ ក្នុងការពិភាក្សាគ្នា​ទៅប្រធានបទសំខាន់ៗចំនួន៤ រួមមានបញ្ហាស្រ្តី សេដ្ឋកិច្ច និងការអភិវឌ្ឍ បញ្ហានយោបាយ និងសន្តិសុខ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ នៅក្នុងជំនួបសវនាការនោះ តំណាងប្រតិភូចូលរូមកិច្ចប្រជុំAPPF​បាន​ថ្លែង​អំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួប សវនាការ ស្វាគមន៍ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក  និងក្នុងឱកាសការប្រកាសទទួលស្គាល់ជាផ្លូវការក្រុម ប្រឹក្សាវប្បធម៌អាស៊ីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort