រដ្ឋសភាកម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋសភាសាធារណរដ្ឋប្រជាមានិតឡាវបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការចុះអនុស្សរណៈនេះធ្វើឡើងរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០១៩ នៅសណ្ឋាគារសុខា សៀមរាប ស្របពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ មកចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ នៅទឹកដីអង្គរ ព្រះរាជាណាចក្រកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក និងបានចុះអនុស្សរណៈយោគយល់គ្នាផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកស្រី ផានី យ៉ាថូទូ បានថ្លែងអំណរគុណនិងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំAPPF លើកទី២៧​ របស់សភាកម្ពុជាថា​ បានដំណើរល្អជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកស្រីបានសង្កេតឃើញថាប្រទេសកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតថ្មីៗទៀត កាលពីឆ្នាំ ២០១៨នេះ។

លោកស្រីប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូមសម្តេចប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ ក្នុងឱកាសនោះដែរលោកស្រី ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរដែលនៅមានកម្រិតឲ្យបានកើនឡើង។ រដ្ឋសភាប្រទេសឡាវបានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនីពីកម្ពុជា។ ចំណែក សម្តេចហេង សំរិន បានក៏កោតសរសើរចំពោះរដ្ឋសភាឡាវដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាសុីហ្វិក​ APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕

 ដោយ ប៊ុន រិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort