សម្ដេចតេជោ៖ ប្រធានបទទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជា​ចំ​ណុ​ចស្នូ​ល​នៃកិច្ចពិភាក្សា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រ​សា​ស​ន៍​ថា ប្រធានបទស្ដីពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងការជំរុញនិង​ទំនាក់​ទំ​នង​ពាក់ព័ន្ធជាមួយនិងការអភិវឌ្ឍ គឺជាចំណុចស្នូលនៃកិច្ចពិភាក្សា ក្នុងដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេសចិននាពេលខាងមុខ។

ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងសាងសង់ផ្លូវក្រវាត់ខ្សែទី៣ មានប្រវែងសរុប ៥​២​,៩៨៣គីឡូម៉ែត្រ ដែលចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣​លាន​ដុ​ល្លា​រ​សហរដ្ឋអាមេរិក ក្រោ​មហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិត​ចិ​ន នាព្រឹក​ថ្ងៃ​ចន្ទ ៩​កើ​ត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅ​ស​ង្កាត់​រលួ​​ស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ដេចតេជោ ថ្លែងថា ខ្ញុំពិតជាមាន​ការរីករាយ​ជាមួ​យ​នឹង​កា​ររីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង ហើយសេដ្ឋកិច្ចរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធ​ដែ​ល​​យើងធ្វើនៅថ្ងៃនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលយើងបានធ្វើនាពេលកន្លងទៅ ភាគ​ច្រើ​ន​យើងបានទុនមកពីសាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចបន្តថា សូមជម្រាបជូន​បងប្អូ​នប្រ​ជា​​​ពលរដ្ឋ​នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសថា ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ ខ្ញុំនឹង​ធ្វើ​ដំ​ណើរ​ចាក​ចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុង ប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមករា ទើបត្រឡប់មកវិញ។ ដែលក្នុងអំឡុងនៃទស្សនកិច្ចនេះ​បញ្ហាជា​ច្រើ​ន​ ពិសេសគឺ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងការជំរុញទំនាក់​ទំនង​ពាក់​ព័ន្ធ​ជា​មួយនិងការអភិវឌ្ឍ គឺជាចំណុចស្នូលនៃកិច្ចពិភាក្សា រវាងខ្ញុំជាមួយនិងប្រធានាធិបតី ស៊ី ជិន​ពីង និងរវាងខ្ញុំជាមួយនិងនាយករដ្ឋមន្ត្រី លី ខឺឈាំង ក៏ដូចជាថ្នាក់ដឹកនៃដទៃទៀត ដែល​កិច្ច​ព្រ​ម​ព្រៀងមួយចំនួនកំពុងតែត្រូវបានរៀបចំ ដើម្បីការចុះហត្ថលេខានៅក្នុងដំណើរទស្សន​កិច្ច​នេះ​។ ឆ្នាំ២០១៨ កន្លងមកនេះ ភ្ញៀវទេសចរមានកើនឡើងរហូតដល់ ៦លាន២សែននាក់ ដែលឆ្នាំ២០១៧ មានត្រឹមតែចំនួន៥លាន៧សែននាក់។ ឆ្នាំនេះកើនគឺដោយសារទេសចរណ៍​ចិន​ គឺ​បានកើនពី ១លាន២សែន ដល់១លាន៦សែននាក់។ ដូច្នេះយើងខិតខំទាញ​ទេស​ចរ​ណ៍​ឱ្យ​បានពី ៣ ទៅ៤លាននាក់មកកាន់កម្ពុជានាពេលខាងមុខ។

នៅក្នុងពិធីបើកការដ្ឋាននេះដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រ​សា​សន៍​អំពី​សារៈសំខាន់​នៃ​ការ​សា​ង​​សង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នៅពេល​នេះ​ដែល​បាន​ចូលរួមចំ​ណែ​ក​យ៉ាង​សំខាន់​ក្នុង​ការបញ្ចៀស ការកកស្ទះ​ចរាច​រណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុងតែ​មា​ន​កំណើន​មនុស្ស និង​យានយន្ត​យ៉ាងច្រើន និង​ជួយ​សម្រួល​ដល់​ការ​ដឹកទំនិញ និង​ផលិ​តផ​ល​​ផ្សេងៗ ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ផ្ទុ​យ​ពី​សម័យ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ផ្លូវ​មួយចំនួន​ធំ​ត្រូវបាន​បំផ្លាញចោល​។​ ​សម្តេច​​តេជោ​ បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា គឺ​​បាន​ចាប់ផ្តើម​ពី​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​តាំងពី ៣២​ឆ្នាំមុន ដែល​បាន​ផ្តោត​ទៅ​លើ​ ផ្លូវ​, ទឹក​, ភ្លើង និង មនុស្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ មក យើង​បាន​ប្តូរ​មក​យក មនុស្ស​, ផ្លូវ​, ទឹក​, និង​ភ្លើង​វិញ ដោយ​យើង​បាន​ប្តូរ​យក​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព​មុខ​គេ​។

សម្តេច​តេជោ​ក៏បាន​បញ្ជាក់​ថា កម្ពុជា​ធ្វើ​សេដ្ឋកិច្ច​មិន​ពឹងផ្អែក​តែ​លើ​វិស័យ​តែមួយ​មុខ​នោះទេ គឺ​កម្ពុជា​ធ្វើ​សេដ្ឋកិច្ច ពឹកផ្អែក​លើ​វិស័យ​ជាច្រើ​ន​ដូចជា វិស័យ​កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម សេវាកម្ម និង​សំណង់​ជាដើម​។ កម្ពុជា​មិន​អាច​ស្លាប់​នោះ​ទេ​ប្រសិនបើ​បរទេស​ណា​បិទ​វិស័យ​ណា​មួយ​នោះ ព្រោះ​កម្ពុជា​នៅតែ​មាន​វិស័យ​ផ្សេងៗ​ទៀត​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី Xi Jinping លោក​នាយក​រដ្ឋមន្ត្រី Li Keqiang បងប្អូន​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏​បាន​កោតសរសើ​រដល់​ក្រសួង​សារធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​ដែល​បាន​ខិតខំ​ដើម្បី​ឱ្យមាន​ការសាងស​ង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort