សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម

ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា របស់ គណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀណាម ដែលដឹកនាំដោយឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ង៉ូ​   ស៊ុនលិច្ស​ រដ្ឋមន្ត្រី ក្រសួងការពារប្រទេស ដើម្បីមកចូលរួមជាកិតិ្តយសក្នុងពិធីសម្ពោធវិមាន​អនុស្សាវរីយ៍នយោបាយ​ ឈ្នះឈ្នះ​និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា​ (១៩៩៨-២០១៨)​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩​  ខែធ្នូ​ ឆ្នាំ២០១៨​ស្អែកនេះ ត្រូវបានទទួលការស្វាគមន៍ពី សំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជា មួយនាយទាហានជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ព្រមទាំងមានពិធីចុះហត្ថលេខា លើអនុស្សរណៈ ស្តីពីផែនការកិច្ចសហប្រតិបត្តិការ​ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ​ កម្ពុជា​-វៀតណាម​ផងដែរ​។      

តាមប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដោយក្តីសោមនស្សរីករាយបំផុតចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបាន ឆ្លៀតឱកាស ដ៏មមាញឹក ដឹកនាំគណៈប្រតិភូយោធា ជាន់ខ្ពស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ សង្គមនិយមវៀណាមមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺស្របពេលដែល កម្ពុជាទើបនឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ដោយមានតម្លាភាព និងត្រឹមត្រូវ។ ថ្មីៗនេះគណបក្សប្រជាជនកម្ពុជាទើបនឹង បានបញ្ចប់នូវ មហាសន្និបាត របស់ខ្លួនដោយបានកំណត់នូវមាគ៌ាច្បាស់លាស់ក្នុងការដឹកនាំវាសនាប្រទេសជាតិ។

សម្តេចពិជ័យសេនាក៏បានលើកឡើងនូវគុណូបការៈរបស់កងទ័ពប្រជាជនវៀតណាមដែលបានចូលមកបំពេញភារកិច្ចអន្តរជាតិក្នុងការជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍និងនាំមកនូវសុខសន្តិភាពដល់សព្វថ្ងៃ។ ការដាក់សម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះនាពេលខាងមុខនេះក៏ជាការបង្ហាញឱ្យឃើញនូវការផ្សារភ្ជាប់នូវគុណតម្លៃដែលមិនអាចបំភ្លេច បានរបស់កងទ័ពប្រជាជនវៀតណាមដែរ។

ក្នុងឱកាសនោះផងដែរ សម្តេចក៏បានលើកឡើងនូវការរួម ចំណែកដ៏ធំធេង ក្នុងការកសាងកងយោធពលខេមរភូមិន្ទរបស់កងទ័ពប្រជាជនវៀតណាម តាំងពីដើម រៀងរហូតមក ដោយមិនត្រឹមតែជួយជាស្មារតីនឹងសម្ភារ ប៉ុណ្ណោះទេកងទ័ពប្រជាជន វៀតណាមថែមទាំងជួយបណ្ដុះបណ្ដាល ធនធានមនុស្សឱ្យកង យោធពលខេមរភូមិន្ទ ជារៀងរហូតទៀតផង។

សម្តេចបន្តថា ជាក់ស្តែងនៅក្នុងអនុស្សរណៈស្តីពី ផែនការកិច្ចសហ ប្រតិបត្តិការ​ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសយើងទាំងពីរ​ កម្ពុជា​-វៀតណាម​ ក៏បានបង្ហាញថារដ្ឋាភិបាល និងកងទ័ពប្រជាជនវៀណាម នៅតែបន្តយកចិត្តទុកដាក់ជួយដល់កងយោធពលខេមរភូមិន្ទជារៀងរហូត។

ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ង៉ូ​   ស៊ុនលិច្ស​ បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំក្រសួង ការពារជាតិ និងកងយោធពលខេមរភូមិន្ទ ទាំងអស់ដែលបានទទួលស្វាគមន៍ចំពោះគណៈប្រតិភូ របស់ឯកឧត្តមក្នុងពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងមាន ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ពិសេសមានស្ថិរភាពនយោបាយ, សង្គមនិងស្ថិរភាពនៃកំណើន សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ ឯកឧត្តម រដ្ឋមន្ត្រីក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ គឺត្រូវបានកំណត់នៅក្នុងអនុស្សរណៈជាប្រចាំឆ្នាំ ហើយយើងត្រូវខិតខំអនុវត្តន៍ឱ្យបាន សម្រេចជោគជ័យ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងខ្លឹមសារអនុស្សរណៈកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ ដែលរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ  បានធ្វើការចុះហត្ថលេខា​នាពេលនេះ រួមមាន៖                 ជំនួយស្មារតីលើការងារអប់រំចិត្ដសាស្ដ្រឱ្យដល់​កងយោធពលខេមរភូមិន្ទ, កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើង ទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម, កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន នៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម,  ផ្លាស់ប្តូរគណៈប្រតិភូក ងឯកភាពនិងគណៈប្រតិភូសម្រាកបំប៉នសុខភាព ទំនាក់ទំនងរវាងបណ្តាកងឯកភាព , ទទួលបណ្តុះបណ្តាលនិងហ្វឹកហាត់ឱ្យនាយទាហាន , ជំនួយឧបត្ថម្ភការងាររុករក​វេចខ្ចប់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម និង ពិនិត្យនិងព្យាបាលជំងឺ ជូន យោធិននៃកងយោធពលខេមរភូមិន្ទដែល ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកងទ័ពវៀតណាម៕

ដោយ សាយ សុន (រូបថត៖ ក្រសួងការពារជាតិ)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន
beylikdüzü escort escort beylikdüzü beylikdüzü escort