ព្រះករុណាព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គម និយមវៀតណាម

ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ -ព្រះករុណាព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​​ចក្រ​កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាង   ​ចា​ក​​ចេញ​ពី​មាតុប្រទេស តាមព្រះទីនាំងយន្តហោះពិសេស នាព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបំពេញព្រះរាជទស្សន​កិ​ច្ច ផ្លូវរដ្ឋ​​​នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ ដល់ព្រលានយន្តហោះ​អន្តរជា​តិ​​ភ្នំពេញ មានវត្តមានសម្ដេចវិបុសសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា  សម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត។ ដោយឡែក​ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ជូន​ជន​រួម​ជាតិ បានគូសបញ្ជាក់ថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពី​ស​ម្ដេច​ព្រះសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត​មាន​ពីមាតុប្រទេស ចាប់ពីថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨តទៅ ដើម្បីនឹងយាង​បំ​ពេញ​ព្រះ​រាជ​ទស្សនកិច្ចនៅទីក្រុង Hanoi និងទីក្រុង Danang នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមសំណើសូមយាងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងឱកា​ស​អវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះក​រុ​ណាខ្ញុំ ខាងលើ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រ​ធា​​នព្រឹទ្ធសភា នឹងទទួលជួយទូល​ព្រះ​បង្គំ​ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈ​ជាប្រមុខរដ្ឋស្ដីទី​នៃ​ព្រះ​រាជាណាចក្រកម្ពុយជា។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បា​ន​ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលរហូតមក​ដ​ល់​​ពេ​​លបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។ ព្រះរាជដំណើរបំពេញ​ទស្សន​កិ​ច្ច​​ផ្លូវរដ្ឋ របស់ព្រះ​ករុ​ណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​​រាជា​ណា​​ចក្រ​កម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ ក៏ត្រូវ​បាន​គេ​ពិព​ណ៌​នា​ថា​ ជា​ព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការពង្រឹងពង្រីកកិច្ចសហប្រ​តិបត្តិ​កា​ររវាប្រ​ទេ​ស​ទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ហើយក៏ជាព្រះរាជទស្សនកិច្ច​ដែលធ្វើ​ឡើ​​​ង​បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ច​ក្រ​​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវ ការ​នៅ​សាធារណរដ្ឋ​ស​​ង្គមនិយមវៀតណាម  កាលពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៨ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា