សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីថា កម្ពុជាដាច់ខាតមិនឱ្យមូលដ្ឋាន​កង​ទ័ព​បរទេស​នៅលើទឹកដីរបស់របស់ខ្លួននោះទេ

កោះកុង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់សារជាថ្មីដល់បរទេសមួយចំនួនជាថ្មីម្ដងទៀតថា កម្ពុជាដាច់ខាតមិនឱ្យមានវត្ត​មា​ន​​​មូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន។

ក្នុងខណៈអញ្ជើញចូលរួមក្នុងពីធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ ជាមួយសម្តេច​កិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាល្ងាចថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.ស​២៥​៦២​ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានអ្នកចូល​រួម​រាប់​ម៉ឺន​នាក់នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ​មួយរយៈ​ចុង​ក្រោយ​នេះវា​អាក្រក់​ពេកហើ​យ និង​​អ​យុត្តិ​ធម៌ពេកហើយសម្រាប់កម្ពុជា ដែលប្រិយមិត្ត​បរទេស​មួយចំនួន​ចោទប្រកាន់​ថា​ក​ម្ពុ​ជាកំពុ​ង​រៀបចំនៅមូលដ្ឋានកងទ័ពជើងទឹករបស់បរទេស នៅកោះកុង តំបន់តារាសាគរ និង​នៅ​​ខេត្តព្រះសីហនុ ហើយថែមទាំងប្រើពាក្យថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ​សុទ្ធ​​តែប្រើបានទាំងពីរប្រភេទ ទាំងស៊ីវិល និងទាំង​យោធា។ សម្ដេចតេជោបានបន្ដថា “ខ្ញុំសូមបញ្ជាក់ថា រដ្ឋធម្មនុ​ញ្ញ​រប​ស់​ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋាយោធាបរទេស នៅលើទឹកដីរបស់​ខ្លួន​នោះ​ទេ មិនថាជើងទឹក មិនថាជើងគោក មិនថាជើងអាកាស”។ សម្ដេចតេជោបន្តទៀតថា ម្យ៉ាងទៀត យើង​ដាក់​ចេញ​ជា​សំ​ណួរ​ថា តើងយើងត្រូវការវត្តមានកងទ័ពបរទេសដើម្បីអ្វីទៅ នេះជាចំណុច​ដែល​អ្នក​ដាក់បញ្ហាមកចំពោះយើង ត្រូវតែត្រះរិះពិចារណា ហើយអ្វីដែលអស់លោក​បាននិយា​យ​ថា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាប្រើបានទាំងពីរទាំងស៊ីវិល និងយោធា តើនៅប្រទេស​អ​ស់​​លោក​​វាយ៉ាងម៉េចដែរ តើអាកាសយានដ្ឋានរបស់អស់លោក វាចុះបានទាំងស៊ីវិល ទាំង​យោធា​មែនទេ បើចុះបាន តើកម្ពុជាម្ដេចក៏គ្មានសិទ្ធិធ្វើ តើកម្ពុជាត្រូវដឹកទេសចរណ៍​តាមរទេះ​គោ​ រទេះសេះ ឬអ្វី។ សម្ដេចបានគូសបញ្ជាក់ថា សម្ដេចមិនយល់ទេអ្នកដែលលើករបៀបនេះ បើ​សិន​ជាអ្នកនយោបាយវិញ ហើយ​ទទួលព័ត៌មានចារកម្មវិញ អ្នកនយោបាយទទួលស្គាល់​និយាយតាមរយៈ​នៃសម្ដីរបស់​ពួ​ក​​ចារកម្ម គឺជាការឆោតល្អង់ដែលខ្ញុំគួរតែប្រៀន​ប្រដៅនៃ​អ្នកនយោបាយប្រទេសទាំងនេះ។

ស​ម្ដេ​ចថ្លែងថា «ខ្ញុំមិនយល់ទេ អស់លោកចង់បានអ្វី​ពី​កម្ពុជាទៀត ក្រៅពី​សម្លាប់កម្ពុជាក្នុង​អតីត​កា​លរួចហើយ តើអស់លោកចង់បាអ្វីពីកម្ពុជា​ទៀត។ ខ្ញុំសុំឱ្យអស់លោកប្រើប្រាស់​ខួរក្បាលឱ្យ​បា​ន​ច្រើនជាងនេះ កុំសម្លាប់កម្ពុជាបន្តទៀត កុំធ្វើបាបកម្ពុជាតទៅទៀត»។ សម្ដេចតេជោបានបន្ថែមថា សូម្បីតែរាជរដ្ឋាភិបាលអភិ​វឌ្ឍន៍​តាមតំបន់ឆ្នេរ អស់លោកមិនបានមកវិនិយោគ អស់លោកបែរជាច្រណែន ជាមួយក្រុម​ហ៊ុ​ន​មកវិនិយោគ ហើយមកដាក់បញ្ហាថា កម្ពុជារៀបចំមូលដ្ឋានកងទ័ពបរទេស។ ទន្ទឹមនេះ អស់លោក​ត្រូ​វ​ស្គាល់កម្ពុជាឱ្យបានច្បាស់ យើងគ្មានតម្រូវការ គ្មានការចាំបាច់មានកងទ័ព​បរទេសនៅ​ក្នុង​ប្រទេសនោះទេ។ “ខ្ញុំមិនយល់ហេតុអ្វីបានជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក​សរសេរ​លិ​ខិត​មកខ្ញុំលើកពីរឿងនេះ តើសហរដ្ឋអាមេរិកទទួលព័ត៌មានពីចារកម្មរបស់អាម៉េរិក ហើយ​បែជាអនុប្រធានាធិបតីអាម៉េរិកសរសេរសំបុត្រមកចំពោះខ្ញុំបែបនេះ ខ្ញុំមិនយល់ទេ”។ សម្ដេចតេជោបន្ថែម។ សម្ដេច​បា​នគូ​សបញ្ជាក់ថា​ ឥឡូវ​នេះ​នៅលើអាកាសមានសាត់តាឡាយ មានផ្កាយរណប ដូច្នេះ​ថត​មើល​ពីលើមក ថាតើកម្ពុជាបានធ្វើជម្រកជាទីកន្លែង​នៃនាវាមុជ​ទឹកទេ ហើយបើយើង​មានមូល​ដ្ឋាន​នាវាមុជទឹកនោះ។ សម្ដេចតេជោបានបន្ថែមទៀតថា “ការពិតកម្ពុជាគ្មានតម្រូវការ ហើយខ្ញុំមិនអនុញ្ញាតឱ្យទិញនា​វាមុ​ជ​​ទឹក​មកប្រើប្រាស់នៅកម្ពុជា​ទេ ដូច្នេះវាក៏គ្មានតម្រូវការចាំបាច់ឱ្យមាន​នៅមូលដ្ឋាននៃនាវាមុ​ជ​ទឹកនៅកម្ពុជាទេ ខ្ញុំមិនឱ្យធ្វើ​ទេ”។

សម្ដេចតេជោថ្លែងទៀតថា យើងបានអនុម័តគម្រោងប្លង់មេទាំង​ឡា​យសម្រាប់​អភិវឌ្ឍន៍ប្រទេសរបស់យើង ហើយយើងនឹងពង្រីកព្រលានយន្តហោះ​នៅ​ខេត្ត​ព្រះ​​សីហនុ​របស់យើង ឱ្យក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលចុះបានយន្ត​ហោះ​ធុន​ធំ ដែលវិនិតយោគដោយក្រមហ៊ុនវ៉ាងស៊ីរបស់ប្រទេសបារាំង ហើយនឹងវិនិយោគព្រលាន​យ​ន្ត​ហោះនៅខេត្តកោះកុងនេះ ជាមួយក្រុមហ៊ុនបាងកកអ៊ែរវ៉េ ដើម្បីចុំចតនៅយន្តហោះ​ធុន​ល្ម​ម​ យើងនឹងវិនិយោគនៅតារាសាគរ ដើម្បីចុះចតនៅយន្តហោះមកពីប្រទេសក្រៅ​សម្រាប់​ការ​នាំ​ភ្ញៀវទេសចរណ៍មកនាក់ប្រទេសកម្ពុជា។ តើហេតុអ្វីបានចជា​សង្ស័យទៅលើបញ្ហាអស់​ទាំង​នេះ អំពីបញ្ហាវត្តមានយោធាបរទេសទៅវិញ។ សម្ដេចតេជោបាន​ស្នើឱ្យអស់លោកកុំធ្វើបាប​កម្ពុជាជា​បន្ត​ទៀត អស់លោកបានសម្លាប់ជីវិតប្រជាជនកម្ពុជាច្រើនណាស់ហើយ ល្មមទុកឱ្យ​ប្រជាជន​កម្ពុ​ជាបានសេចក្ដីសុខ ប្រជាជនកម្ពុជាបានស្លាប់រាប់លាននាក់ ឥឡូវយើងទើប​និងកើន​បាន​ប្រ​មាណជាង១៦លាននាក់ ហើយសង្ឃឹមថា ឆ្នាំ២០៣០ អាច​នឹងឈានលើសពី​២០លាន​នាក់​។

សម្ដេចតេជោបានលើកឡើងថា “តើត្រូវការឱ្យប្រជាជាតិនេះស្លាប់ជា​បន្ត​ទៀតឬ ខ្ញុំអត់នឹកស្មានថាគេអាចលើកយកបញ្ហានេះ មកចំពោះរូបខ្ញុំ ក្នុងឋានៈជារដ្ឋ​ឯករាជ្យ​អធិបតេយ្យមួយនោះទេ។ ហើយខ្ញុំក៏សូមបញ្ជា​ក់ទោះ​បី​ជារដ្ឋធម្មនុញ្ញថ្ងៃនេះ ហាមឃាត់មិនឱ្យ​មានមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា ហើ​យ​ហាមឃាត់កម្ពុជាមិនឱ្យចូលរួមប្រតិ​បត្តិការជាមួយប្រទេសដទៃប្រឆាំងប្រទេសផ្សេង ប៉ុន្តែ​អា​ចធ្វើទៅបាននៅក្រោម​ឆ័ត្រអង្គការ​សហប្រជាជាតិ។ ជាងនេះទៀត ទោះបីជាយើង​មាន​ស​ម​​ត្ថភាពកែរដ្ឋធម្មនុញ្ញ ក៏យើងខ្ញុំមិន​កែរដ្ឋធម្មនុញ្ញ ដើម្បីផ្ដល់លទ្ធភាពឱ្យបរទេស​មានវត្តមាន​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយផ្ដល់​លទ្ធភាពឱ្យកម្ពុជាមានលទ្ធភាពបញ្ជូនកងទ័ពទៅ​បរទេស​មិន​​មែនមិនក្រោមឆ័ត្រអង្គ​ការសហ​ប្រជាជាតិនោះដែរ។” សម្ដេចតេជោបានចាត់ទុកថា នេះគឺជាសេចក្ដីថ្លែងការណ៍បញ្ជាក់​សារ​ជា​ថ្មីម្ដងទៀត​ បន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់សម្ដេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងនៅ​ក្នុង​ពេលសន្និសីទសារព័ត៌មានរួមគ្នារវាងសម្ដេច និងនាយករដ្ឋមន្ត្រីវៀតណាម នៅឯ​ទីក្រុង​ហា​ណូ​យ​។ សម្ដេចតេជោបានអះអាងសាជាថ្មីម្ដងទៀតថា កម្ពុជាដាច់ខាតមិនឱ្យមានវត្ត​មានមូលដ្ឋាន​កងទ័ព​បរ​ទេ​សនៅលើទឹកដីរបស់ខ្លួន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...