ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សន កិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅសាធារណរដ្ឋប្រជាមានិត នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សម្តេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃព្រះ​រាជាណា ចក្រកម្ពុ​ជា​ បាន​ដឹក​នាំ​គណៈ​ប្រតិភូមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។

អញ្ជើញទទួលដំណើរនិវត្តន៍គណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វ​​ត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងឥ​ស្ស​រជ ​​​ន​​សំខាន់ៗមួយចំនួនទៀត។ ដោយឡែកមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាក៏មានវត្ត​មាន​​ក្នុង​ឱ​កា​សនោះផងដែរ។

នេះគឺជាទស្សនកិច្ចសម្រាប់ឆ្នាំថ្មីរបស់ថ្នាក់ដឹក​នាំជាន់ខ្ពស់នៃរាជរ​ដ្ឋាភិ​បា​​ល​កម្ពុជា ដែ​ល​​នាំមកនូវការចាប់ផ្ដើមដ៏ល្អមួយក្នុងទំនាក់ទំនង ពិសេសជាមួយសាធារណរដ្ឋ​ប្រ​ជាមា​និត​ចិ​ន​​។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​ជួ​ប​​សម្ដែង​​ការ​គួរសម​ជា​មួ​យ ឯក​ឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន  ដែលក្នុងជំនួបនោះ ឯក​ឧត្ដម​ប្រ​ធា​នា​ធិ​បតីចិនបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹង​បន្ត​នាំ​ចូល​អង្ករចំនួន៤០​ម៉ឺន​តោ​ន​ ពីប្រ​ទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃ​ប្រទេសទាំ​ង​ពីរឱ្យ​កើនដល់ ១០ពាន់​លា​ន​ដុ​ល្លារនៅឆ្នាំ ២០២៣ នឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅ​វិនិយោគនៅកម្ពុជា ហើ​យ​ជា​មួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤​ពា​ន់​​លានយ័ន សម្រាប់រយៈ​ពេ​ល​៣ឆ្នាំ ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១។ ដោយឡែកក្នុងជំនួបទ្វេភាគីរបស់សម្ដេចតេជោ ហ៊ុន សែ​ន ជាមួយ​ឯក​ឧ​ត្ត​ម​ លី ខឺ​ឈា​ង (Li Ke​qi​a​n​g​) នាយករដ្ឋមន្រ្តីចិន មានឯកសារចំនួន​៨​ត្រូវ​បា​នចុះហត្ថលេខា ដែលក្នុងនោះរួមមាន៖  ទី១- លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជន​បទ​ជំ​ហា​ន​​ទី​២ ចុះហត្ថលេខារវាង ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរ​ញ្ញ​វត្ថុ​ ជា​មួ​យ​ឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្ត​រ​ជា​តិ​។ ទី២- លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជន​បទជំហានទី២ ចុះហត្ថលេខារវាង​ឯក​​ឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រ​ធា​នទី​​ភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទី៣-លិខិតប្តូរសារស្តី​ពី​គ​​ម្រោ​​ង​ការ​ងារ​វិស្វកម្ម​សម្រាប់គាំទ្រដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ចុះ​ហ​ត្ថ​លេ​ខា​រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​មួ​យ​ឯក​ឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់​កិច្ចសហ​ប្រតិ​បត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទី៤-លិ​ខិត បញ្ជាក់ការប្រគល់ ទទួល ស្ទីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋ​មន្រ្តី ចុះហត្ថ​លេខា​រវា​ងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៥- លិខិតបញ្ជាក់ការប្រគល់ ទទួលស្តីពីគម្រោងលើក កម្រិ តផ្លូវជាតិលេខ៧ ដែលរងការ​ខូច​ខាតដោយទឹកជំនន់ ចុះហត្ថលេខារវាង​ឯកឧត្តម ស៊ុន ចា​ន់​ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៦- លិខិតបញ្ជាក់ការប្រគល់ ទទួល ស្តីពី​គម្រោងជួស​ជុ​ល​ប្រា​សាទតាកែវ ចុះហត្ថលេខារវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជា​មួ​យ​ឯក​ឧត្ត​ម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៧- កិច្ចព្រមព្រៀងឥណទានសម្បទាន ស​ម្រា​​ប់​គម្រោ​ងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្ត​ព្រះវិហារ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេ​ខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ហ៊ូ ស៊ាវលាន ប្រធាន​ធនាគារនី​ហរ័​ណអាហរ័ណចិន និងទី៨- កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រោ​​មយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិ​ន្តាសោភា រដ្ឋ​មន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម យី ហួយម៉ាន ប្រធាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន។

នៅ​ក្នុង​ទស្ស​នកិច្ចនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយ   ឯកឧត្តម លី​ចា​​ន់​ស៊ូ​(LiZhanshu) ប្រ​ធា​នគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន ឯកឧត្តម វ៉ាង យ៉ាង (Wang Yang) ប្រធា​ន​សភាប្រឹក្សានយោបាយចិន ដែលជំនួបបានផ្ដោត សំខាន់​ទៅលើ​ការ​ព​ង្រឹង​និ​ង​ពង្រីកបន្ថែម​ទៀតនូវ​កិ​ច្ច​​សហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ រវា​ង​​កម្ពុ​​ជា​​និងចិនដើម្បីផលប្រ​យោ​ជន៍នៃប្រជាជាតិទាំងពីរ។ ក្រៅពីនេះសម្តេចតេជោ​នាយក​រដ្ឋ​ម​ន្រ្តី ក៏បានទទួលការចូល​ជួបសម្តែងការគួរ​ស​​ម​ដាច់​ដោ​យ​ឡែក​ពីគ្នាដោយ ឯកឧត្តមរដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទី​រ​ទំ​នា​ក់​​ទំនង​អន្តរ​ជា​តិ​រប​ស់គណៈ​កម្មាធិ​ការមជ្ឈិមបក្សកុម្មុយនិស្តចិន និ​ង​​​លោកជំទាវ គូ សៀវ​លៀ​ន ប្រធាន​ស​មា​​គម​មិត្ត​ភាព​ចិ​ន-​កម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ច​ចំ​នួ​ន​៣​រូបទៀតពី ធនា​គារ​ចិ​ន​ សាជីវកម្ម​ស្ពា​ន​ថ្ន​ល់ចិន ក្រុម​ហ៊ុ​ន​វិស្វកម្ម។ល។ ក្នុងអំឡុងពេល​ស្នា​​ក់​នៅប្រទេសចិន ស​ម្តេ​ច​​តេជោនាយករដ្ឋ​មន្រ្តីបាន​អ​ញ្ជើ​ញ​ទៅ​ទស្សនាការតាំងពិព័រណ៍ខួប​អ​នុ​​​ស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើក​ទូ​លា​យ» ប្រទេសចិន និងអញ្ជើញ​ចូ​ល​រួម​​ជា​អធិបតី និង​ថ្លែង​សន្ទរកថា​ក្នុង​វេទិកា ធុរកិច្ច សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កម្ពុ​ជា​-ចិន ឆ្នាំ​២០​១៩​ ព្រមទាំង​ជួប​សំ​ណេះ​​សំ​ណា​ល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅ​ប្រ​ទេ​ស​ចិន​ប្រ​មា​​ណ៤៧០នាក់​ផង​ដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort