សម្ដេចតេជោ ហ៊ុន សែន៖ កម្លាំងប្រដាប់អាវុធត្រូវតែកម្ចាត់ចោលនូវ​ទង្វើណាក៏ដោយ ដែល​ប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យក្រៅការបោះឆ្នោត

ភ្នំពេញ​ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនៅ​ចំ​ពោះមុខ​កងទ័ពរាប់ពាន់នាក់ថា ជាមួយនិងការប្រឆាំងភេរវកម្ម យើងត្រូវតែកម្ចាត់ចោលជាប​ន្ទា​ន់ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយដែលប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រ​ព័ន្ធ​ប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ព្រោះថាការបង្កើតឡើង​នូវ​កង​កម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់ គឺដើម្បីសំដៅការពាររដ្ឋ ដូច្នេះមិនត្រូវទុក​ឱ្យ​អ្នក​ណាមួយមកបំផ្លាញចោលរដ្ឋនោះទេ។

ក្នុងពិធីខួបអនុស្សាវរីយ៍២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធព​ល​ខេមរភូមិ​ន្ទ ( ២៤ មករា ១៩៩៩-២៤ មករា ២០១៩ ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំ​​ច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន​កងទ័ព​ជើ​ងគោក ស្ថិតក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី​បានរម្លឹកភារកិច្ច១០យ៉ាង ដល់កង​យោធពល​ខេមរភូមិន្ទដែលត្រូវយកចិត្តទុកដាក់ ដែល​ក្នុ​ង​​នោះមាន៖ ទី១. ត្រៀមខ្លួនជាស្រេចការពារឯករាជ្យអធិបតេយ្យជាតិ បន្តអនុវត្តន៍ឱ្យបាន​ខ្ជា​ប់​ខ្ជួ​ន​​​នូវខឿនការពារជាតិរបស់ប្រជាជន។ ទី២. កងទ័ពត្រូវរួមជាមួយកម្លាំងផ្សេងទៀតរក្សា សន្តិ​ភា​​ព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្ត​ន៍នយោបាយ ភូមិ​ឃុំ​មា​ន​សុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ការជួញដូរមនុស្ស និងអំពើ​អស​កម្ម​ផ្សេ​ងៗ។ ទី៣. ខិតខំប្រយុទ្ធប្រឆាំងនិងភេរវកម្ម និងវាយកម្ទេចចោលឱ្យបានទាន់ ពេល​វេលានូវ​ឧបាយកលបដិវត្តពណ៌ ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈ មធ្យោបាយ​មិន​ប្រ​ជាធិបតេយ្យ និងផ្ទុយជាមួយនឹងរដ្ឋធម្មនុញ្ញ។ កម្លាំងប្រដាប់ អាវុធមានភារកិច្ចការពាររដ្ឋ ដូ​ច​​នេះមិនមានពាក្យអព្យាក្រឹត្យជាមួយពួកឧទ្ទាម ទាំងពួកឧន្ទាមក្នុងព្រៃ និង​ឧន្ទា​ម​ទី​ក្រុងនោះ​ទេ​។ ទី៤. ស្នើឱ្យកងទ័ពទាំងអស់ ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិ​សេ​សពេលដែលមានគ្រោះ មហន្តរាយកើតឡើង។ ទី៥. កងទ័ពត្រូវគាំទ្រដល់កម្លាំងអនុវត្ត​ន៍ច្បា​ប់​ ដើម្បីធានាទៅដល់ការ ការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ ទី៦. កង​ក​ម្លាំង​ប្រដាប់អាវុធគ្រប់ ប្រភេទទាំងអស់ត្រូវគាំទ្រដល់ការប្រមូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំង​ថ្នាក់​ក្រោមជាតិ។ ទី៧. ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក។ ទី៨. ត្រូវ​យ​ក​ចិត្ត​ទុកដាក់ថែទាំ សម្ភារយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ ដែលជាគ្រឿងបំពាក់​សម្រាប់​កង​ទ័​ព ដោយត្រូវធ្វើការត្រួតពិនិត្យជាប់ជាប្រចាំ។ ទី៩. យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូច​ជា​​ជម្រកស្នាក់នៅ ចំណីអាហារ សម្ភារ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេស​ត្រូ​វបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែ​ទាំសុ​ខ​​ភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងទី១០. កងទ័ពត្រូវដើរតួនាទីជា អ្នក​ការ​​ទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើន​ទំ​នា​ក់ទំទងនិងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេសជិតខាង តាមរយៈ​ការ​ផ្លា​ស់​ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗ​ជា​មួយយកងទ័ពនៃបណ្តាប្រទេសនានា។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេ​មរ​ភូ​មិ​ន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកង​យោ​ធ​ពល​ខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករាឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយថ្ងៃបង្កើតអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោ​យ​នា​ពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ​មេបញ្ជាការ​កង​ទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន ជាមេបញ្ជាការរង​និង​ជា​នាយសេនាធិការ រួមជាមួយមេបញ្ជាការរងកងទ័ពជើងគោកមួយចំនួនទៀត។ជាក់ស្តែង ក​ង​​​ទ័ពជើងគោកមានកំណើត រួមជាមួយនឹងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទមកម្ល៉េះ គឺថ្ងៃ​ទី​០​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តែមិនធ្លាប់មានបញ្ជាការដ្ឋាន​សម្រាប់ដឹកនាំគ្រប់គ្រងបញ្ហានោះទេ រហូ​ត​​មកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ទើបមានការបង្កើតឡើងនូវបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោកនេះ ដែលស្របទៅតាមគោលនយោបាយក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការស​មា​ហរណកម្មកម្ពុជាទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុង​ឋានៈ​ជាស​មាជិ​កនៃសហគមន៍អាស៊ាន ក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមដ៏រ៉ាំរៃរបស់ខ្លួន និង​បា​ន​ក្លាយទៅជាកោះសន្តិភាពនៅអាស៊ី។ ​ការបង្កើតឡើងបញ្ជាការដ្ឋានកងទ័ព​ជើងគោក​នា​គ្រា​​​នោះ គឺជាពេលវេលាមួយដ៏លំបាកស្មុគស្មាញជាទីបំផុត ដោយសារតែពេលនោះ កម្ពុ​ជា​ទើប​បានបញ្ចប់សង្គ្រាមស៊ីវិល ២៦ថ្ងៃ ក្រោយការអនុវត្តដោយជោគជ័យ​នូវនយោបាយ​ឈ្នះ​ឈ្នះ​ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃដែលកម្លាំងជម្លោះគ្រប់ភាគីទាំងអស់ បានវិលមក​រួម​រស់​ជាមួ​យ​សង្គមជាតិវិញ៕ ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort