រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យមន្រ្តីក្រោមឱវាទក្រសួងត្រូវពង្រឹងអភិបាល កិច្ចល្អ ក្នុងការបម្រើសេវាសាធារណៈ

ព្រះសីហនុ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យមន្រ្តីក្រោមឱវាទក្រសួង ជាពិសេសមន្រ្តីនៅ តាមមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ចល្អ ការអនុវត្តកម្មវិធីថវិកា និងការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការបម្រើសេវាសាធារណៈ ឱ្យមានតម្លាភាព គណនេយ្យ ភាព និងមានស័ក្តិសិទ្ធភាពកាន់តែប្រសើរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងនៅក្នុងពិធីសំណេះ សំណាលជាមួយមន្រ្តីរាជការនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ ខេត្តព្រះសីហនុដែលមានមន្រ្តីចូលរួមមកពីខេត្តកែប ខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះ​សីហនុ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០១៩នេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសសន៍ថា ក្រោមការខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនយ៉ាងល្អប្រសើរ ដោយអាចធានាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសស្ថិរភាពអត្រាប្តូប្រាក់ និងការគ្រប់គ្រងអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតទាប។ ចំណែកការអភិវឌ្ឍសង្គម កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចល្អ និងមានលក្ខណៈធន់ នឹងវិបត្តិផ្សេងៗ គឺធ្វើឱ្យសម្រេចបានលើមូលដ្ឋាននៃការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យ ឧស្សាហកម្ម ពិសេសកម្មន្តសាល សំណង់ កសិកម្ម វិស័យទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូនគ្រប់ប្រភេទ និងទូរគមនាគមន៍ផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីជំរុញការអភិវឌ្ឍឱ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល មន្រ្តីក្រោមឱវាទក្រសួង ជាពិសេសមន្រ្តីនៅតាមមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ចល្អ ការអនុវត្ត​កម្មវិធីថវិការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារៈ ជាពិសេសការបម្រើសេវាសាធារណៈ ឱ្យមានតម្លាភាព គណនេយ្យភាព និងស័ក្តិសិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានារបស់ រាជរដ្ឋាភិបាល ឱ្យកាន់តែត្រូវបានបង្កើនល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែ ទូលាយ និងកាន់តែស្វ័យប្រវត្តិឡើង ពិសេសនេះការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ ដើម្បីត្រៀមលក្ខណៈឈាន ទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមបានណែនាំដល់អង្គភាពគយ និងអង្គភាពពន្ធដារដែលជាអង្គភាពប្រមូល​ចំណូលធំៗចំនួន២របស់ជាតិ បន្តខិតខំកៀគររកចំណូលបន្ថែមទៀត ដើម្បីប្រមូលថវិការឱ្យ​បានកាន់តែច្រើន ក្នុងគោលដៅឆ្លើយតបទៅនឹងកំណើននៃគម្រោងចំណាយរបស់រាជរដ្ឋាភិ បាលពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តសដលើមន្រ្តីដែលមកពីបណ្តាខេត្តទាំងអស់ ឱ្យបន្តខិតខំអនុវត្តន៍ការងារ ដោយអនុលោមតាមក្រមសីលធម៌ និងតាមស្តង់ដារវិជ្ជាជីវៈ ព្រមទាំងខិតខំពង្រឹងសមត្ថភាព របស់ខ្លួនឯង ជាពិសេសក្នុ្ងងក្របខ័ណ្ឌនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការវិវត្តន៍ជា សកលទាក់ទងនឹងស្វ័យប្រវត្តិកម្មការងារ ក្នុងបរិកាយុគសម័យឌីជីថលូបនីយកម្ម (Digitalization) ៕

ដោយ គង់ សិរីរ័ត្ន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort