សម្តេចក្រឡាហោម ស ខេង៖ ការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី គឺជាល្បែងនយោបាយប្រថុយប្រថានប៉ុណ្នោះ

បាត់ដំបង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រកាសវិលចូលស្រុករបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សស ង្គ្រោះជាតិគឺជាការ ទាល់ច្រកនយោបាយ និងជាល្បែងនយោបាយប្រថុយប្រថានតែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ របស់ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ នៅខេត្តបាត់ដំបង សម្តេច ក្រឡាហោម ស ខេង បានបញ្ជាក់ថា លោក សម រង្ស៊ីមានផែនការវិលចូលស្រុកខ្មែរវិញ ៥០ ភាគរយមក និង៥០ភាគរយ អត់មក គឺជាល្បែងនយោបាយប្រថុយប្រថានតែប៉ុណ្ណោះ។ សម្ដេចក្រឡាហោមបន្ដថា ការវិលចូលស្រុករបស់លោក សម រង្ស៊ី ក៏គ្មានអ្នកណាហាមឃាត់ នោះទេ ក្នុងច្បាប់រដ្ឋធម្មនុញ្ញចែងថា ខ្មែរមិនឱ្យនិរទេសខ្មែរទេ ហើយសម្ដេចមិនមែនអ្នកច្បាប់ ទេ សម្ដេចគ្រាន់តែជាអ្នកអនុវត្តន៍ច្បាប់។

“អីចឹងរឿងចេញទៅក្រៅ ហើយមិនមកស្រុក នេះមិន មែនមានតែម្តងទេ ហើយ​ក៏គ្មានអ្នកណាបណ្តេញគាត់។ ពីព្រោះថា កុំច្រឡំថាដីកា ស្វែងរក ចាប់ខ្លួនជាការ បណ្តេញ​គឺសុខគ្នា អាមួយគេបណ្តេញចេញ ឬនិរទេស រឿងផ្សេង ឯការចាប់ខ្លួនមិនមែនរឿង​បណ្តេញ ទេ។” សម្ដេចក្រឡាហោមបន្ថែម។

សម្ដេចក្រឡាហោមលើកឡើងថា “សម រង្ស៊ី មកជាការប្រថុយប្រថាន យើងគិតថា សព្វថ្ងៃនេះគណបក្សសង្គ្រោះជាតិ អត់មានទេ ជាផ្លូវច្បាប់ សម រង្ស៊ីទៅធ្វើប្រធានស្តីទី​គណបក្សដែលអត់មាន យើងយល់យ៉ាងណា បើគណបក្សនឹងអត់មាន ហើយគ្មានចុះបញ្ជី​នៅក្រសួងមហាផ្ទៃនោះទេ បើតុលាការលុបបាត់ហើយ”។ សម្តេចក្រឡាហោមបានបន្ដទៀត ថា គណបក្សអត់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃផងអ្នកណាទទួលស្គាល់ លើសពីនេះលោក សម រង្ស៊ី ជាអ្នកមានពិរុទ្ធជនផង ជាទណ្ឌិតផង ជាជន សង្ស័យ ដែល សម រង្ស៊ី នឹងពាក់ព័ន្ធ ច្រើនយ៉ាង។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានដាក់ជាសំណួរថាតើលោកសម រង្ស៊ីចូលមកស្រុកខ្មែរវិញតាមរយៈបៀបណា ហើយលើកឡើងករណីនេះ វាអត់មានដូចពីមុន​ទេ ព្រោះពី មុនលើកលែងទោសពីព្រះមហាក្សត្រ ឡាយព្រះហត្ថលើកលែងទោស អ្នកណា ទៅទទួលប៉ុណ្ណាក៏បានដែរ។ ប៉ុន្តែលើកនេះ តើ សម រង្ស៊ី មកតាមណា មកតាមព្រលានយន្ត ឬតាមផ្លូវទឹក ឬតាមផ្លូវគោក ហើយអ្នកទៅទទួលមានហេតុផលអីទៅទទួលនោះ។

សម្តេចក្រឡាហោមហៅការអំពាវនាវ និងការប្រកាសរបស់លោក សម រង្ស៊ីគឺធ្វើឱ្យ  ស្រុកទេសមានចលាចល អស្ថិរភាព និងអសន្តិសុខ។ សម្តេចក្រឡាហោមបានអះអាងថា ប្រសិនបើលោកសម រង្ស៊ីមិនធ្វើសកម្មភាព ដូចអ្វីដែលខ្លួននិយាយទេ នោះទេអ្វីៗនឹងត្រូវ បញ្ចប់អស់រួមការគាំទ្រពីអន្តរជាតិ និងអ្នក​គាំទ្ររបស់ខ្លួនរួមទាំងបញ្ហាផ្ទៃ ក្នុងបក្សក៏លែង មានអ្នកជឿងទុកចិត្តលោកទៀតទេ។ សម្ដេចក្រឡាហោមបានចាត់ទុក ការប្រកាសរបស់ លោកសម រង្ស៊ី វិលចូលស្រុកគឺជាវិធីសាស្ត្រដដែលតែប៉ុណ្ណោះ ដើម្បីរក្សាកម្លាំងគាំទ្ររបស់ ខ្លួននៅក្នុងប្រទេស ដើម្បីបញ្ជាក់ថាសម រង្ស៊ី នៅតែជាមេដឹកនាំនៅមានឥទ្ធិពល៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort