សម្ដេចតេជោ នាយករដ្ឋមន្ត្រីបន្តការជួបសំណេះសំណាល​ជាមួយ​បង​ប្អូនកម្មករនិយោជិត ប្រមាណ ២ម៉ឺនាក់ នៅខេត្តតាកែវ

ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអមដំ​ណើ​​​រ​ដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានបន្តបេសកម្មកលើកទី៦២ ក្នុងការ​ចុះ​​ជួ​បសំ​ណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅខេត្តតាកែវ ដែល​ពិធី​នេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មករ កម្មការិនី ដែលជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនាថ្ងៃនេះ មក​ពី​រោង​ចក្រ សហគ្រាសសរុបចំនួន ១២ ក្នុងស្រុកចំនួន៣ រួមមាន ស្រុកសំរោង ស្រុកបាទី និង​ស្រុ​​កត្រាំកក់ ដែលមានកម្មករ និយោជិតចំនួន ១៨.២៧៣នាក់។ ក្នុងចំណោមរោងចក្រ ស​ហ​គ្រា​​ស​ទាំង​នោះ​ គឺកំពុងដំណើរការការត់ដេរសម្លៀកបំពាក់ចំនួន ៥ ផលិតស្បែកជើងចំនួន ៤ ផ​លិតកាបូប​ចំ​នួ​ន ១ ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន ១ និងផលិតសក់​សិប្ប​និម្មិត​ចំនួ​ន​ ១។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា  ផលិតផលដែលផលិតបាន​នៅ រោ​ង ​​ចក្រ សគ្រាស​ទាំ​ង​នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារ​ក្នុង​ប្រ​ទេ​ស​។ ឯកឧត្ដម ក៏​បាន​បន្ដទៀតថា បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថាន​ការ​ងារ ​ស​រុបចំនួន១៦៤ មានកម្មករនិយោជិត ៤៨.១៦៨នាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣​លាន​​ដុ​ល្លារ​អាម៉េរិកក្នុង១ឆ្នាំ។ ជាមួយគ្នានេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំ​នួ​ន៥១ មានកម្មករ និយោជិតចំនួន៣៩.៩៤៣នាក់ ដែលមានប្រាក់ឈ្នួល​សរុបជិត១៣៥​លា​​ន​ដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ សមិទ្ធផលទាំង​នេះ គឺជាជោគជ័យនៃគោល​នយោ​បាយទាក់​ទា​ញវិ​និ​យោ​គ ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត គោលនយោបាយ ជាតិស្តីពីមុខរបរ និ​ង​ការ​ងា​​រ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោល នយោបាយស្តីពីការអប់​រំ​បណ្តុះ​ប​ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម​រប​ស់​រាជ​រដ្ឋា​​ភិបាល។

គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧  រហូតមកដល់ ថ្ងៃទី០៩ ខែ ​ម​ក​​រា​ ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះ​សំណាល ជាមួយ កម្ម​ករ​​និយោជិត សរុបចំនួន៦២លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៩៤. ៧​៤​៧នាក់។ ​ តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​គោល​ន​យោ​បាយដោយផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហា មួយចំនួន​ដែ​ល​​​ប្រឈមសម្រាប់ជីវភាពរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយ ជាបន្ត​បន្ទាប់​ ជា​​​ពិសេសបានធ្វើឱ្យដំណើរការនៅតាមរោងចក្រ សហគ្រាសនីមួយៗ មាន ដំណើរការល្អ ប​ញ្ជៀ​​សបាននូវបាតុភាពអសកម្មនានាជាច្រើនផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort