ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងពីការធានា ៤ យ៉ាង ដើម្បីសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលគណបក្សបានសន្យាចំពោះជនរួមជាតិនៅមុនការបោះឆ្នោត ហើយដែលបច្ចុប្បន្នបានក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានោះ។
ក្នុងមីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧.១.១៩៧៩ , ៧.១.២០១៩) នាព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអ្នកចូលរួមប្រមាណជាង៦ម៉ឺននាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ការធានាធំៗទាំង ៤ យ៉ាង នោះរួមមាន ទី១. ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្តិភាពភូមិ ឃុំសម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេសព្រមទាំងការពារឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាននិងបំផ្លាញបានឡើយ។ទី២. ការធានាបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងគ្រប់វិស័យដោយផ្ដោតអាទិភាពទៅលើការកែទម្រង់អភិបាល កិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈនិងកសាងរដ្ឋបាលស្អាតស្អំព្រមទាំងបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរ ភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់កំណើនខ្ពស់ប្រកបដោយចីរភាពបរិយាប័ន្ន និងសមធម៌ ការ បន្តផ្តល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជនលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ទី៣.ការធានាជំរុញលើក កម្ពស់ និងកែលម្អជីវភាពរបស់ប្រជា ជនតាមរយៈការផ្គត់ផ្គង់ជួនដល់ស្រទាប់យុវជន នូវការ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពព្រមជាមួយនឹងឱកាសទទួលបានការ ងារធ្វើ ការជួយកសិករក្នុងការពង្រីកផលិតកម្មនិងការរកទីផ្សារលក់ផលិតផលការបន្តដំឡើង ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការ ការពារអាជីពជូនកម្មករនិយោជិតការបន្តបង្កើនប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តន៍ ជូន មន្រ្តីសាធារណៈគ្រប់ប្រភេទព្រមទាំងនិវត្តន៍ជន និងអតីតយុទ្ធជនការពង្រីកបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនីនិងទឹកស្អាត។ល។ និងទី៤. ការធានានូវសុវត្ថិភាពសង្គម និងលំនឹង ក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគតតាមរយៈការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាពសម្រាប់ប្រជាជនគ្រប់រូប ពិសេសសម្រាប់អ្នកក្រីក្រនិងក្រុមជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួល រងគ្រោះដោយមិនបានការយកចិត្តទុកដាក់នោះឡើយ។
សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំសូម ជម្រាបជូនជនរួមជាតិថាលើមូលដ្ឋាននៃកម្មវិធីនយោបាយដែលទទួលបាននូវការគាំទ្រ ដ៏កុះ ករពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស នៅក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ ២០១៨ កន្លង ទៅរាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តន៍យ៉ាងសកម្មនូវរបៀបវារៈអភិវឌ្ឍន៍ជាតិដ៏ស៊ីជម្រៅ និង ទូលំទូលាយ តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលខ្ញុំព្រះករុណាខ្ញុំ បានដាក់ ចេញដោយផ្ទាល់ដោយមិនទុកឲ្យស្ថានភាពអាក្រក់ណាមួយមកបង្កជាឧបសគ្គរារាំងដល់ការ សម្រេចនូវក្ដីប្រាថ្នារបស់យើងនោះឡើយ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបើកទូលាយ នូវកិច្ចសន្ទនាដ៏ស្មោះសជាមួយបណ្ដាគណបក្សនយោបាយសង្គមស៊ីវិល និងរាល់មជ្ឈដ្ឋាន ជឿនលឿនទាំងអស់សំដៅប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្សពីគ្រប់ប្រភពដោយ គ្មានការបែងចែកឬឡើងដើម្បីបង្កើនកម្លាំងសរុប នៅក្នុងកិច្ចការកសាងនិងអភិវឌ្ឍជាតិ។ សម្ដេចតេជោបានបន្ថែមថា ភាពកក់កដៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិកើតចេញពីទឹកចិត្តលោកយល់និងការចេះអធ្យាស្រ័យអត់ឱនឱ្យគ្នាទៅវិញទៅមករវាង គ្រប់និន្នា ការ ពីការចេះធ្វើការងារ និងការហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា និងពីការគោរពប្រតិ បត្តិច្បាប់ទាំងអស់គ្នា។ ប៉ុន្តែមានប្រវត្តិសាស្រ្តមួយដែលយើងមិនអាចឱ្យកើតមានសាដាន ឡើងវិញបានទេនោះ គឺការបែកបាក់ជាតិមានប្រភពពីមហិច្ឆតារបស់អ្នកនយោបាយដែល យកប្រជាជនធ្វើជាឧបករណ៍ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតដល់ ជោគវាសនារបស់ជាតិ។ សម្ដេចតេជោបានអះអាងថា នឹងប្ដេជ្ញាដាច់ខាតថែរក្សាឱ្យបានគង់ វង្ស និងរឹងមាំនូវសុខសន្តិភាព និងរាល់សមិទ្ធផលនៃការអភិវឌ្ឍដែលសម្រេចបានមកដោយ លំបាកលំបិន ជាមួយនឹងពលីកម្មដ៏ធំធេងមិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ។ លើសពីនេះទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបាន សន្តិភាពស្ថិរភាព ចីរកាល៕