សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម

កាលពីព្រឹកមិញ ថ្ងៃទី៨ ខែធ្នូ នេះ មុននឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ ឯឧ ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមនៅទីក្រុងហាណូយ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបន្តពិភាក្សាបន្ថែមទៅលើចំណុចមួយចំនួនដែលមិនទាន់បានពិភាក្សាកាលពីក្នុងជំនួបចង្អៀត និងជំនួបកំពូលទ្វេភាគីកន្លងទៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ និងបន្តអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណ: ដែលបានចុះហត្ថលេខារួចមកហើយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោបានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយដល់រដ្ឋសភាកម្ពុជា និងអរគុណរដ្ឋាភិបាលវៀតណាមដែលបានផ្តល់ជំនួយសម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា។ លោកនាយករដ្ឋមន្រ្តីវៀតណាម បានជំរាបជូនសម្តេចតេជោថា រាល់ជំនួយទាំងអស់គឺរដ្ឋាភិបាលវៀតណាមនឹងផ្តល់ជូនដោយផ្ទាល់ដល់រាជរដ្ឋាភិបាលកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ