សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ទស្សនា ប្រសាទមាសព្រះវិហារនៃព្រះពុទ្ធសាសនៅនេប៉ាល

107

បន្ទាប់ពីបានអញ្ជើញទស្សនា ប្រាសាទបុរាណនៅវិសាលដ្ឋាន ប៉ាតាន់ ឌួបា (Patan Durbar Square )រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរបន្តឆ្ពោះមកកាន់ ហ៊ី រ៉ាន់យ៉ា វ៉ារណា ម៉ាហារវិហា ប្រាសាទមាស (Golden temple Hiranya Varna Mahavihar) និងបានទស្សនាប្រសាទមាសព្រះវិហារនៃព្រះពុទ្ធសាសនាមហាយានដែលស្ថិតនៅក្នុងប្រទេសនេប៉ាល់។

នៅទីនេះមាន ព្រះចេតិយបុរាណរបស់ព្រះពុទ្ធ ដែលចំណាស់ជាងគេ មានអាយុកាលប្រមាណជា ៦០០ឆ្នាំ មុនគ្រិស្តសករាជ ក្នុងប្រាសាទ Maya Devi នៃក្រុង Lumpini នៃប្រទេសនេប៉ាល់ ដែលបានក្លាយជាតំបន់អភិរក្សពិភពលោកដ៏សំខាន់បំផុតមួយរបស់អង្គការ UNESCO។ ទីនោះក៏ជាកន្លែង ដែលត្រូវបានរកឃើញ និងដឹងជាយូរមកហើយដែរថា ជាទីកន្លែងកំណើតរបស់ព្រះពុទ្ធ និង ជារៀងរាល់ឆ្នាំ តែងតែមានធម្មយាត្រា ពីសំណាក់ព្រះសង្ឃរាប់ពាន់អង្គទៅកាន់ទៅនោះ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលគារវកិច្ចដ៏កក់ក្តៅពីសំណាក់មន្រ្តីនៅនោះ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោបានអុជធូបបួងសួង និងបានអញ្ជើញចុះហត្ថលេខាលើកសៀវភៅក្រាំងមាសសម្រាប់ប្រមុខដឹកនាំពិភពលោកនានាដែលបានអញ្ជើញទៅដល់ទីនេះ។ នៅក្នុងឱកាសនោះ មន្រ្តីអភិរក្សនេប៉ាល់បានជូនព្រះពុទ្ធរូបមួយព្រះអង្គដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចតបស្នងសងគុណនិងការគោរពស្រឡាញ់ដោយស្មោះ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានស្វាមីភក្តិគោរពស្រឡាញ់ ចំពោះប្រទេស និងប្រជាជននេប៉ាល់ ហើយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃនេះ៕