សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាប្រាសាទបុរាណនៅប្រទេសនេប៉ាល់

នៅព្រឹកថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណ នៅក្នុងវិសាលដ្ឋាន Patan Durbar Square ក្នុងទីក្រុង Kathmandu សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (Nepal) ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណ:ប្រតិភូត្រូវទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំអភិរក្សនៃតំបន់ប្រវត្តិសាស្រ្តទាំងពីរ ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនឈរត្រៀបត្រារង់ចាំនៅទីនោះ។ ទីតាំងប្រវត្តិសាស្រ្តនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ចំណាស់បំផុតរបស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយរាជវង្សនិងបុព្វបុរសនេប៉ាល់។

តំបន់ប្រវត្តិសាស្រ្តនេះ Patan Durbar Square គឺត្រូវបានសង់ឡើងនៅសតវត្សទី ១២ មានលំនាំជាប្រាសាទ មានលាបបិទពណ៍មាស និងមានស្រះបុរាណ និងសំណង់ស្ថាបត្យកម្មជាច្រើនទៀត។ សំណង់បេតិកភណ្ឌទាំងអស់នេះ បានទទួលរងដោយគ្រោះធម្មជាតិ ស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើអោយតំបន់នេះ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្តែក្នុងរយ:ពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនេប៉ាល់ បានខិតខំស្តារ និងកសាងឡើងវិញដោយរក្សានូវទំរង់ដើមនៃប្រាសាទបុរាណនេះ។ក្នុងនោះកម្ពុជាក៏បានចូលរួមផ្តល់ជំនួយមនុស្សធម៍ថវិកាមួយចំនួនដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពអំពីការងារការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort