ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង រសៀលថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ពិធីប្រណាំងទូកងគឺបានចាប់ផ្តើមតាំងពីម៉ោង ១១:០០ ព្រឹកមកម៉្លេះនៅមុខព្រះបរមរាជវាំង។ នៅពេលនេះធាតុអាកាសនៅមាត់ទន្លេអំណោយផល មេឃស្រឡះល្អ ហើយនៅពេលនេះដែរគឺបងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរមកចូលរួមទស្សនាការប្រណាំងទូកកាន់តែច្រើនឡើងៗ ក្នុងនោះរួមទាំងភ្ញៀវទេសចរបរទេសផងដែរ។

នៅពេលនេះដែរ គឺមានវត្តមានមន្ត្រីជាន់ខ្ពស់ ដែលជាសមាជិកព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋភិបាល ភ្ញៀវ​ជាតិ និងភ្ញៀវអន្តរជាតិ យ៉ាងច្រើនកុះករ កំពុងរង់ចាំព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងយាងទតការប្រណាំងទូកងថ្ងៃដំបូង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរសៀលនេះផងដែរ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort