ពិធីលៀងសាយភោជន៍ជូនដល់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា

បន្ទាប់មក​នៅរាត្រីថ្ងៃទី១៤ វិច្ឆិកា ​ដដែលនោះដែរ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិ​ង្ហបុ​រី និង ជាប្រធានកិ​ច្ចប្រជុំកំពូលអា​ស៊ាន​លើកទី៣៣ និងលោកជំទាវ បាន​ប្រារព្វ​ពិធី​លៀង​សាយ​​ភោជន៍​ជាមហាកិត្តិយស​ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ​និងជូន​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេស​​អាស៊ាន និងប្រទេសជាដៃគូទាំ​ងអស់របស់អាស៊ាន ព្រមទាំង​ឧត្តម​មន្រ្តីអាស៊ាន និងគណៈ​​ប្រតិភូ​ទាំងអស់ ដែលមានវត្តមាន​អញ្ជើញចូលរួមកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​​ពាក់​ព័ន្ធនានា នៅសាធារណ​រដ្ឋសិង្ហបុរី។

ឯកឧត្តម​ប្រធានកិច្ចប្រជុំ​​មាន​ប្រសាសន៍​ដែរថា យើងបានចំ​ណាយពេ​ល​វេលា​​ដ៏​យូ​ក្នុងការរួមគ្នា​កសាង​សហគមន៍​អាស៊ាន​មួយកាល​ពីឆ្នាំ២០១៥ ហើយសម្រាប់​អនាគតទៅ​មុខ​យើង​​នឹងខិត​​ខំ​រួ​មគ្នា​បន្ត​ទៀត យើងនឹង​បន្តខិតខំរួម​គ្នាបន្ថែមទៀត ក្នុងការដោះ​ស្រាយនូវ​រាល់ប​ញ្ហាប្រឈម​នានា ដើម្បីអនាគត​​ដ៏រុងរឿង​របស់តំបន់ ពិសេស​ដើម្បីប្រជា​ពលរដ្ឋ​របស់​យើង​ទាំងអស់គ្នា។ ឯកឧត្តមប្រធាន​មានប្រសាសន៍​ដែរថា ក្រោមប្រធាន​បទ ការកសាង​នវានុវត្តន៍ និងភាពរឹងមាំ​របស់អាស៊ាន យើងនឹងបន្តធ្វើការពិ​ភាក្សារបស់​យើងឲ្យកាន់តែ ស៊ីជម្រៅ​​ថែមទៀត នៅព្រឹកថ្ងៃទី ២៨មេសា ដើម្បីបម្រើ​ប្រយោជន៍​តំបន់និងប្រ​ជាជន នៃយើងទាំងអស់គ្នា។ បណ្តា មេដឹកនាំទាំងអស់ ក៏បានតាមដាន​ទស្សនានូវរបាំចម្រៀង របស់ក្រុមសិល្បៈ​មហាជន របស់ប្រទេស​សិង្ហបុរី​ផងដែរ។

ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធាន​កិច្ចប្រជុំកំពូល​​អាស៊ាន​លើក​ទី៣៣ បានថ្លែង​សុន្ទរកថាគន្លឹះទៅកាន់បណ្តា​មេដឹកនាំទាំងអស់ ដែលមាន​វត្តមានក្នុង​ពិធីលៀង សាយ​ភោជន៍​ជាមហា​កិត្តិយសនោះថា ឯកឧត្តមពិតជាមាន​ការសប្បាយរីករាយខ្លាំងណាស់ ដែល សិង្ហបុរីស​ម្រេចបាន​នូវសមិទ្ធផលដ៏​ធំធេង ក្នុងរយៈ​ពេល១​ឆ្នាំកន្លង​មក ក្នុងនាម​ជាប្រធាន អាស៊ាន​ប្តូរវេន។ ឯកឧត្តមក៏បានប្រ​សិទ្ធពរជ័យប​វរមហាប្រសើរ​ជូន​បណ្តា​មេដឹក​នាំទាំង​អស់ ទទួលបាន​នូវភាព​ជោគជ័យខ្ព​ង់ខ្ពស់​ថែមទៀត ក្នុងបុព្វហេតុ​នៃការ​បម្រើ​ប្រទេសនិ​ងប្រជាជន​ទាំងអស់ ទាំងនៅក្នុងតំបន់​និងក្រៅតំបន់។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...