សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣

បន្ទាប់​មក​នៅ​រសៀលថ្ងៃទី១៤ វិច្ឆិកា ​ដដែល​នោះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង​និងអ​ញ្ជើញចូលរួម ក្នុងពិធីបើកកិច្ច​ប្រជុំកំពូលអា​ស៊ាន-រុស្សីលើកទី៣ ជា​មួយ​​ឯកឧត្តម វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្សី។

ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រ​ទេស​​អាស៊ាន​ទាំងអស់ បានសំដែងនូ​វការ​តស្វាគមន៍យ៉ា​ងកក់ក្តៅ​ចំពោះ ឯកឧត្តម វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្សី ក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន-រុស្សីលើកទី៣ ដ៏មានសារ​សំខាន់នេះ​។ បណ្តាមេដឹកនាំអា​ស៊ានបាន​ចាត់ទុកថា វត្តមានរបស់​ឯកឧត្តម​ប្រធានាធិបតី មិនត្រឹមតែឆ្លុះ​បញ្ចាំងពីការយក​ចិត្តទុកដាក់យ៉ា​ងខ្លាំង​របស់រុស្សី ចំពោះ​ទំនាក់​ទំនង អាស៊ាន-រុស្សី ប៉ុណ្ណោះទេ ប៉ុន្តែបានរិតចំ​ណងទាក់ទងនេះ ឲ្យកាន់តែស្អិតរមួត និង​ស៊ី​ជំរៅ​ថែមទៀត។

ថ្លែងបទ​អន្តរាគមន៍​​ទៅកាន់​បណ្តាមេដឹក​នាំអាស៊ាន-រុស្សី សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចសូម​វាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍនភាពគួ​រឲ្យ​កត់សំគាល់ នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ជា​ពិសេសប​ន្ទាប់ពីការ​រៀបចំដោយ​ជោគជ័យ នូវកិច្ចប្រជុំ​កំពូលរំលឹក​ខួបអ​នុស្សាវរីយ៍ អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុងសូឈី សហព័ន្ធរុស្សី។

សុន្ទរកថា​របស់សម្តេចតេ ជោនាយករដ្ឋ​មន្រ្តី ក៏បានជំរុញភាគីទាំ​ងពីរខិតខំ​បន្ថែមទៀត ដើម្បីសម្រេចបា​នតាម​ផែនការស​កម្មភាពគ្រប់ ជ្រុងជ្រោយ អាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿ​ន និងជំរុញ​កិច្ចសហ​ប្រតិ​បត្តិការទ្វេភាគី ឲ្យកាន់តែស៊ី​ជម្រៅថែមទៀត។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមា​នប្រសាសន៍ដែ​រថា កម្ពុជាយល់​ឃើញថា គួររៀបចំឲ្យ​មាននូវ​កិច្ចប្រជុំកំពូលរ​វាងថ្នាក់​ដឹកនាំអាស៊ាន និងរុស្សី ឲ្យ​បានទៀងទាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។

ក្នុងស្មារតីនេះ​កម្ពុជាគាំទ្រ​ចំពោះសំ​ណើរ​របស់រុស្សី ក្នុងការ​តម្លើងទំនាក់ទំ​នងដៃ​គូសន្ទនា អាស៊ាន​-រុស្សី ឲ្យទៅជា​ដៃគូសន្ទនា​យុទ្ធសាស្រ្ត។ ជាមួយនិងភា​ពមិនប្រាកដប្រជា ពីឥទ្ធិពលនៃ សង្រ្គាម​ពាណិជ្ជកម្ម ក៏ដូចជា​ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរបស់អាស៊ានមួយចំនួន បានឈានដ​ល់ជិត​ទី​បញ្ចប់នោះ កម្ពុជាយល់​ឃើញថា ការសិក្សា​សមិទ្ធិលទ្ធផលរួម នៃតំបន់ ពាណិជ្ជកម្ម​សេរីគ្រប់ជ្រុង​ជ្រោយ​រវាងអាស៊ាន និង​សហភាព​​អីរ៉ាស៊ី គួរត្រូវ​បាន​ចាប់ផ្តើម និង​ជំរុញប​ញ្ចប់ឲ្យ​បាន​ឆាប់តាម​ដែលអាចធ្វើ​ទៅបាន។

នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ាន-រុស្សីលើក​ទី​៣ នេះដែរ មេដឹកនាំអាស៊ាន និងរុស្សី បានឯកភាពគ្នាឈានទៅចេញ​សេចក្តីប្រកាស​របស់ ប្រធានកិច្ចប្រជុំ​កំពូលអាស៊ាន-រុស្សីលើកទី៣។ សេចក្តីប្រកាស​របស់ថ្នាក់ដឹកនាំអាស៊ាន-រុស្សី ស្តីពីកិច្ច​សហប្រតិបត្តិការ ក្នុងវិស័យ​សន្តិសុខ​ព័ត៌មាន ទំនាក់ទំនង​និងបច្ចេកវិទ្យា និងក្នុងការប្រើ​ប្រាស់បច្ចេក​វិទ្យាព័ត៌មាន និង​ទំនាក់ទំ​នង។ សេចក្តីប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​អាស៊ាន រុស្សី ឆ្លុះ​បញ្ចាំង​អំពីវឌ្ឍន​ភាព ក្នុងការ​អនុវត្ត​សេចក្តីថ្លែងការណ៍​ទីក្រុង​សូឈី ឆ្នាំ២០១៦ និងផែនការ​​សកម្មភាពទូលំទូលាយរ​វាងអាស៊ាន និងសហព័ន្ធរុស្សី ឆ្នាំ២០១៦-២០២០។

អនុស្សារណៈ នៃការយោគយល់​គ្នារវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល​នៃសហព័ណ្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុ​ងវិស័យគ្រប់គ្រងគ្រោះម​ហន្តរាយ។ អនុស្សារណៈ​នៃការយោគយល់​គ្នា រវាងសហគមន៍​ប្រជាជាតិអាស៊ីអាគ្នេយ៍ និងគណៈ​កម្មការ​សេដ្ឋកិច្ច​អាស៊ី អឺរ៉ុប (អឺរ៉ាស៊ី-Eurasain) ស្តីពីកិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច។

បន្ទាប់មកបណ្តា​មេ​ដឹកនាំអាស៊ាន និងអឺរ៉ុប បានយាងនិង​អញ្ជើញ​ជាសាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់គ្នា​ រវាងគណៈ​​កម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី និងអាស៊ាន ស្តីពី​សហប្រតិ​បត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខា​​ដោយអគ្គលេខាធិការអាស៊ាន និងអគ្គលេខា​ធិកា​រនៃគណៈ​កម្មកា​រសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...