ពិធីពិសារអាហារការងារថ្ងៃត្រង់ ក្រោមប្រធានបទ ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក

កាលពី​វេលាថ្ងៃ​ត្រង់ថ្ងៃទី១៤វិច្ឆិកា ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បាន​យាងនិង​អញ្ជើញចូលរួមក្នុង ពិធីពិសារ​អាហារ​ការងារថ្ងៃត្រង់ ក្រោមប្រធានបទ ពាណិជ្ជកម្ម​សេរី និង​សេដ្ឋកិច្ចសកលលោក។

ប្រមុខរដ្ឋ / ប្រមុខ​រដ្ឋាភិបាល នៃប្រ​ទេស​​អាស៊ាន​ទាំងអស់ បានសំដែងនូ​វការ​តស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះ​វត្តមាន​ឯកឧត្តម ចាសស្ទីន ទ្រូដូ (Justin Tru deanu) នាយក​រដ្ឋ​មន្រ្តី​កាណា​ដា ឯកឧត្តម សេបាសស្ទៀន ពីណេរ៉ា(Seba-Stian Pinera) ប្រធានាធិបតី នៃសាធារណរដ្ឋ​ឈីលី និង​លោក ជំទាវ គ្រីស្ទីន ឡាហាដ (Christine Lagarde) នាយកគ្រប់​គ្រងមូលនិ​ធិហិរញ្ញ​វត្ថុអន្តរជាតិ (IMF) ដែលបានឆ្លើយត​បអញ្ជើញចូលរួមក្នុងកិច្ច​ប្រជុំកំពូលដ៏មានសារសំខាន់នេះ។

មេដឹកនាំអា​ស៊ានក៏​បាន​ចាត់ទុកថា នេះគឺជាវេ​ទិកា​ដ៏កម្រ​មិន​ធ្លាប់​មានពី​មុនមក ហើយស្ថិតក្រោម​ប្រធានបទ​មួយប្រក​បដោយសារ​សំខាន់ណា​ស់​សម្រាប់​តំបន់ និងសកល នៅក្នុងប​រិការណ៍​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្មប​ច្ចុប្បន្ន។ ជាក់ស្តែងការកើនឡើ​ង នៃនិន្នា​ការគាំ​ពារនិ​យម ស​កម្មភាពពា​ណិ​ជ្ជកម្ម​ឯកតោភាគី និងសង្រ្គាមពា​ណិជ្ជកម្ម បាននិងកំ​ពុងតែ​ដាក់ សម្ពាធ និងគំរាមកំ​ហែងដ​ល់ស្ថិរភាពកំ​ណើនសេ​ដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍។

ក្នុងបរិកាណ៍នេះ អាស៊ានកំពុងតែប្រឹងប្រែង​ជំរុញការ​ធ្វើសមាហរ​ណ​កម្មសេដ្ឋ​កិច្ចក្នុង​តំបន់ ឲ្យ​កា​​ន់​តែស៊ីជម្រៅ តាមរយៈការពន្លឿ​នកា​រធ្វើពាណិជ្ជក​ម្មសេរី។ តួយ៉ាអាស៊ានបាន ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​សស្រាំ ក្នុងការជំរុញ​សម្រេចឲ្យបាននូវ ភាពជាដៃគូសេដ្ឋកិច្ចគ្រ​ប់​ជ្រុងជ្រោយ ក្នុង​តំបន់ ដែលនោះ​គឺជា​សក្ខីកម្ម នៃការប្តេជ្ញាចិត្តមួយ​របស់អាស៊ាន ចំពោះសេរីភា​វូបនីយកម្ម​ពាណិជ្ជកម្ម និងសមាហ​រណកម្មសេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំ​ទាំងអស់ បានឯកភាពគ្នា ក្នុងការចេញសេចក្តីប្រ​កាស​របស់ប្រធាន​កិច្ចប្រជុំអាហារថ្ងៃត្រង់ ដែលរៀបចំ ដោយឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort