ព្រះមហាក្សត្រ៖ ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធ ពលខេមរភូមិន្ទ​ប្រព្រឹត្ត​ទៅក្នុង​ដំណាក់​កាលកម្ពុជា​មាន​ស្ថិរភាព​នយោបាយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានមានព្រះរាជ​ឱង្ការថា  ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និ​ង​​​ទិវាកំណើត​កងយោធព​ល​ខេមរភូមិន្ទ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែល​ព្រះរាជាណា​ច​ក្រ​​កម្ពុជាមានស្ថិរ​ភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេ​ល​​ដែ​​ល​រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្ដុង្គ​ឧត្ដម​តាម​ភា​រ​​​កិច្ចរបស់ខ្លួនយ៉ាងសកម្ម។ក្នុងខណៈដែលស្ដេចយាង ជាព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមីទ្ទិញអបអរសាទរ​ខួប​អ​នុ​​ស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង​ទិវាកំណើតកងយោធពល​ខេមរ​ភូ​មិ​ន្ទ ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខព្រះបរមរាជវាំង ដែលមានការ​អញ្ជើញចូលរួមរបស់    ស​ម្ដេ​ចវិ​បុ​ល​​​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រ​ធា​​​ន​រដ្ឋ​ស​ភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​កម្ពុ​ជា និងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដា​ប្រទេស​ជា​មិត្ត ព្រម​ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ប្រមាណ​ជា​ង​​២​ម៉ឺ​ន​នាក់នោះ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា  “ខ្ញុំមាន ហឬទ័យរីករាយអបអរ​សាទរ​យ៉ា​ង​ជ្រាលជ្រៅបំផុត ដែលបានចូលរួមប្រារព្ធពីធីដ៏មហោឡារិក ដើម្បីរម្លឹកខួប​អនុស្សាវរីយ៍​លើ​ក​ទី​៦៥ ទិវាបុណ្យឯ​ក​រាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិ​វា​​ប្រវត្តិ​សាស្ត្រមានតម្លៃ​បំផុត នៃមាតុភូមិកម្ពុជា​យើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និង​សិទ្ធិ​សេរីភាពដ៏ពិ​សិដ្ឋ ពីអាណានិគម​និយម​បារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង​ឧត្ដមរ​ប​ស់​​ព្រះមហាវីរក្សត្រ ព្រះ​​នរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ព​ស់បំផុត”។

ព្រះអង្គបាន​រំម្លឹកថា នៅក្នុងឆ្នាំ១៩៥២ ចលនាព្រះរាជបូជនីយកិច្ចដើម្បី​ឯករាជ្យ​ពេញ​ទី​នៃកម្ពុជា​ត្រូបានបង្កើតឡើង ប្រជារាស្ត្រ កម្ពុជាគ្រប់ភូមិឋាន បានចូលរួមក្នុងចលនាជីវពល​នារី​ក្លា​ហាន ហើយបានមករួមរស់ជាមួយ នឹងព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហ​នុ​ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងតំបន់រំដោះ​ខេត្តកំពង់ធំ ខេត្ត​សៀ​​មរាប ខេត្តបាត់ដំបង។ នៅពេល​នោះដោយឃើញថាខ្លួន​អាចជួបប្រទះនូវគ្រោះថ្នាក់​យ៉ា​ង​ធ្ងន់ធ្ងរនៅក្នុងប្រទេស​កម្ពុជា និងនៅ​ប្រទេស​វៀតណាមខាងជើងផងនោះ បារាំងក៏បានយល់​ព្រម​ធ្វើ​ការជាមួយនឹងខ្មែរ ដើម្បីផ្ទេរ ថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើង នូវ​អំ​ណា​ច និងសមត្ថកិច្ចលើ​វិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជា​ឯករាជ្យនូវ​ឡើយ​។

ទន្ទឹមនេះ ឥស្សរជន និងជំនាញ​ការសំខាន់ៗបារាំង និងខ្មែរបានខិតខំធ្វើការដ៏ត្រឹមត្រូវ នៅ​រាជធានី​ភ្នំ​ពេ​ញ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទី​ពេញចិត្តនៃភាគីខ្មែរ។ ជាមួយគ្នានេះ សម្រាប់ ថ្ងៃនោះលោកអគ្គមេបញ្ជាការ​ សេនាធិការ ព្រមទាំងកងទ័ពបារាំង ជើងគោក ជើង​អា​កា​ស ជើងទឹក និងសហភាព​បារាំង បានថ្វាយបង្គំលាព្រះករុណាព្រះមហាវីរក្សត្រ ព្រះ​ន​រោ​ត្ដ​ម​ សីហនុ ព្រះវររាជបិតាជាតិ​ខ្មែរទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញឡើយ។ ដូច្នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​១៩​៥៣ ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើ នឹងសាធារណរដ្ឋ​បារាំង គឺមានឋានៈ​ជា​រដ្ឋ​​ឯករាជ្យពេញបរិបូរណ៍។ ព្រះករុណា ព្រះមហាក្សត្របានមាន​ព្រះរាជឱង្ការទៀតថា រយៈ​ពេ​ល​​កន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង​មានការប្រែប្រួលមុខមាត់ថ្មី​គួរឱ្យ​កោត​សរ​សើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បា​ន​ដាក់ចេញនូវគោលនយោបាយ​ដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯក​ភា​ព​ជាតិ និងកិត្យានុភាព​ជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។

លើសពីនេះទៀត​យើងកំពុងតែ​សប្បាយរីករាយ និងទ​ទួ​ល​​ផលជាវិជ្ជមាន ដែលផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ​មាតុភូមិ ប្រកបដោយ​សុខ​ដុម​រម​នា របស់ជនរួមជាតិយើង។ ព្រះអង្គ ក៏បានអំពាវនាវដល់បង​ប្អូន​​ប្រជាពលរដ្ឋ​គ្រប់មជ្ឈ​ដ្ឋា​ន រួមគ្នាសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែក​ការ​ពារ ​និងកសាងមាតុភូមិលើគ្រប់វិស័យ។ ព្រះអង្គបានបន្ថែមថា “មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជាបានទទួ​ល​នូវ​​អនាគតភ្លឺស្វាង ក្នុងក្ដីសង្ឃឹមខ្ពស់រស់ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបាននូវ​ឯក​ភាពជាតិដ៏រឹងមាំ”៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort