កាលពីម្សិលមិញថ្ងៃទី ២២ តុលា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីបើក វេទិកាវិនិយោគពិភពលោក នៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វីស (The 2018 World Investment Forum (WIF) ដែលរៀបចំដោយ UNCTAD។ វេទិការនេះជាវេទិកាកំពូលដែលមានប្រមុខដឹកនាំនិង វិនិយោគគិន និងតំណាងក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោកចូលរួមជាង ៦០០០ នាក់។
វេទិកាដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២២-២៣ តុលា នេះគឺផ្តោតសំខាន់ក្នុងការពិភាក្សាគ្នាលើភាពមិនទៀងទាត់នៃសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនអំពីទិសដៅអភិវឌ្ឍន៍ជានិរន្តភាព (SDG)ដែលពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់នឹងតាំងចិត្តសម្រេចអោយបាននៅឆ្នាំ ២០៣០។ ច្បាស់ណាស់ ជាង២ទសវត្សកន្លងមកនេះ ការធ្វើពាណិជ្ជកម្មពីប្រទេសមួយទៅប្រទេសមួយនៅជុំវិញពិភពលោក គឺជាកម្លាំងដែលបានធ្វើអោយមានការរីកចម្រើន រួមទាំងកំណើនការងារ និងការផ្លាស់ប្តូរចែករំលែកនូវបច្ចកវិទ្យាដែលបានជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិបានជាង៨០%។
មតិយោបល់មន្រ្តីដែលចូលរួមបានសង្កត់ធ្ងន់អំពីទិសដៅសំខាន់នៃរបៀបវារៈឆ្នាំ ២០៣០ គឺលុបបំបាត់ភាពក្រីក្រ, វិសមភាព, ការខូចខាតបរិស្ថាន និងដំណោះស្រាយលើបញ្ហាមិនចុះសម្រុងមួយចំនួន ដែលយើងមានរយៈពេលតែ ១២ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីរៀបចំពិភពលោកនេះអោយបានល្អ។ ក្នុងនោះសំខាន់បំផុតគឺត្រូវផ្តោតវិនិយោគលើទិសដៅពិភពលោករួម ដែលតម្រូវអោយមានការចូលរួមពីវិស័យឯកជន, រដ្ឋាភិបាល, អង្គការនីតិបញ្ញាត្តិ និងសង្គមស៊ីវិល ដែលត្រូវសហការធ្វើការជាមួយគ្នាអោយបានកាន់តែទូលំទូលាយដើម្បីឆ្ពោះទៅរកទិសដៅរូមគ្នាស្របតាមទិសដៅ SDG ។
សូមបញ្ជាក់ផងដែរថា វត្តមានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកវេទិកាវិនិយោគពិភពលោកកាលពីម្សិលមិញនេះមានដូចជា 1-Dr. Mukhisa Kituyi, Secretary-General, UNCTAD, 2-H.E. Mr. Alain Berset, President of Switzerland, 3-H.E. Ms. María Fernanda Espinosa Garcés, President, 73rd Session of the General Assembly, United Nations, 4-Ms. Amina Mohamed, Deputy Secretary-General, United Nations, 5-Mr. Michael Moller, Director-General, United Nations Office at Geneva, 6-Ms. Gabriela Cuevas Barron, President, Interparliamentary Union, 7-Ms. Nandini Sukumar, CEO, World Federation of Exchanges ។
ចំពោះភ្ញៀវកិត្តិយសមានដូចជា 1-H.E. Mr. Armen Sarkissian, President of the Republic of Armenia, 2-H.E. Mr. Mokgweetsi E.K. Masisi, President of the Republic of Botswana, 3-H.E. Mr. Khatmaagiin Battulga, President of Mongolia, 4-H.E. Mr. Hage Geingob, President of Namibia, 5-H.E. Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, 6-H.R.H. Princess Astrid of Belgium។