ឯកឧត្តមនាយរដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ!
ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមេគង្គ!
សមាជិកនៃក្រុមអ្នកយកព័ត៌មាន!
អស់លោក លោក លោកស្រី!

កម្ពុជាសូមគូសបញ្ជាក់ពីសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃពហុនិយមដ៏រឹងមាំ និងលើកកម្ពស់ សន្តិភាព ស្ថេរភាព និងវិបុលសុខ សម្រាប់តំបន់ និងសកលលោក។ សម្រាប់អនាគតនៃសហប្រតិបត្តិការមេគង្គ-ជប៉ុនរបស់យើង កម្ពុជាសូមគូសរំលេចនៃសារសំខាន់នៃការតភ្ជាប់ឧស្សាហកម្ម ដែលជាមធ្យោបាយមួយដើម្បីត្រៀមឆ្លើយតប និងចាប់យកកាលានុវត្តភាពពីបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេស ការទាញយកផលប្រយោជន៍ឱ្យបានកាន់តែច្រើនពីសេដ្ឋកិច្ចឌីជីថល។
ក្នុងបរិការនេះកម្ពុជាមានសេចក្តីរីករាយ ដែលបានឃើញការប្តេជ្ញាចិត្តបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើឧស្សាហកម្មកម្មន្តសាល និងសេវាកម្មនៅក្នុងអនុតំបន់មេគង្គ៕
សូមអរគុណ!




