សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយអតីតឯកអគ្គ​រដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា

នៅថ្ងៃដដែលនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រ​កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរដ្ឋ​ទូត​ជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងអញ្ជើញពិសារ អាហារថ្ងៃត្រង់​ការងារជាមួយ សមាគមជប៉ុន-កម្ពុជា ផងដែរ។

ក្នុងជំនួបនោះ លោក ហ៊្វុយមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលតែងតែចូលរួមគាំទ្រ​ដល់សកម្មភាពរបស់សមាគមមិត្តភាពជប៉ុនកម្ពុជាហើយក៏សូមស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេសជប៉ុនក្នុងឱកាសនៃការប្រារព្ធ ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគម ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុន​បន្តការចូលរួមជួយគាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះ​ឆ្នោត​​កម្ពុជានេះគឺមានលក្ខណៈជាទៀងទាត់តាមអាណត្តិនីមួយៗ។

លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅ​កម្ពុជាជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ហើយជាការឆ្លើយតប សម្ដេចតេជោនាយក​រដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើតសារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូលទាំងការភ្ញាស់កូនត្រីផងដែរដើម្បីអាចចែកចាយកូនត្រីដល់កសិករយើងយកទៅចិញ្ចឹមផងដែរ។

ការជំនួបសំដែងការគួរសមនេះសមាគមមិត្តភាពកម្ពុជាជប៉ុនបានរៀបចំអញ្ជើញសម្ដេចតេជោ និងគណៈប្រតិភូទទួលទានអាហារថ្ងៃត្រង់ដែលនៅក្នុងឱកាសនៃការទទួលទាននេះសមាគមមានចូលរួមដោយសមាជិករបស់សមាគមជាច្រើននាក់ ដែលជាតំណាងឱ្យក្រុមហ៊ុនជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍គម្រោងទាំងអស់ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា និងក៏បន្តលើកទឹកចិត្តសកម្មភាពវិនិយោគទាំងអស់នៅក្នុងប្រទេស​កម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort