នាវេលាព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ ក្នុងព្រះទីនាំងទេវាវិនិឆ្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យដ៏វិសេសវិសាលនេះផងដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្ដេចសុីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាងដ៏ខ្ពស់ខ្ពង់ដើម្បីដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាសមួយត្រីមាស នៅតាមទីអារាមនាៗព្រមទាំងវេប្រគេនព្រះសង្ឃបានជាស្បៀង គ្រឿងរណ្តាប់ត្រៀមលក្ខណ:នៅក្នុងរដូវបុណ្យចូលព្រះវស្សាចាប់ពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៤កើត ខែអស្សុជ ខាងមុខនេះ។
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ ក្នុងព្រះទីនាំងទេវាវិនិឆ្ឆ័យ ព្រះបរមរាជវាំង