សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា

នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ុយ រ៉េប្រាប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោក Suresh Prabhu បានជំរាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឆ្លងកាត់រយៈពេលជាយូរលង់ណាស់មកហើយតាំងពីសម័យដើម រហូតមកដល់សម័យទំនើប ហើយក្នុងដំណើរទស្សនកិច្ច របស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពិភាក្សាជាមួយនឹងប្រទេសទាំងបួន (CLMV)សំដៅស្វែងរកនូវកិច្ចសហប្រតិបត្តិការចំពោះអ្វីៗដែលបានធ្វើជាមួយគ្នា អំពីអ្វីដែលរីកលូតលាស់ជាមួយគ្នាតែម្តង ជាពិសេសនៅលើវិស័យឧស្សាហកម្មផ្សេងៗដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចទាំងមូល ដូចជាវិស័យទេសចរណ៍ ដែលមានការពាក់ព័ន្ធ ជាមួយនឹងការហោះហើរត្រង់ និងលើវិស័យកែច្នៃ ស្វែងរកទីផ្សារដើម្បីជំរុញ ការលក់ផលិតផលកសិកម្ម ក៏ដូចជាវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របជាមួយនឹងអ្វីដែល លោក Suresh Prabhu បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ច របស់លោក Suresh Prabhu មកកាន់កម្ពុជា នៅពេលនេះ សម្តេចសង្ឃឹមថា ទី១ លោក Suresh Prabhu នឹងបានធ្វើការជាមួយនឹងអាស៊ាន ពោលគឺកិច្ចសហប្រតិបត្តិការទាំងនោះនឹងអាចកើតមានដើម្បីធ្វើការជាមួយបណ្តាប្រទេស (CLMV)ដើម្បីជួយកាត់បន្ថយគន្លាតនៃការអភិវឌ្ឍរវាងបណ្តាប្រទេសជាសមាជិកអាស៊ានចាស់ និងសមាជិកអាស៊ានថ្មី, ទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺពិតជាល្អ ដូចដែលលោក Suresh Prabhu បានលើកឡើងខាងលើ ហើយខាងវិស័យសេដ្ឋកិច្ចវិញ យើងក៏មានសក្តានុពលខ្ពស់។ ក្នុងន័យនេះ សម្តេចបានយល់ស្របទៅនឹងអ្វីដែលលោក Suresh Prabhu បានលើកឡើង គឺធ្វើយ៉ាងណាជួយជំរុញកម្ពុជា ជាពិសេសក្នុងការកែច្នៃផលិតផលកសិកម្មកម្ពុជា ក៏ដូចជាជំរុញស្វែងរកទីផ្សារសម្រាប់កសិផលរបស់កម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងការហោះហើរត្រង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រសិនបើមានការហោះហើរត្រង់មែននោះ កម្ពុជាពិតជានឹងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍កាន់ប្រទេសយើងកាន់តែច្រើនឡើងថែមទៀតជាក់ជាមិនខាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort