សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចក្នុងរោងចក្រតម្លើងរថយន្ត នៃក្រុមហ៊ុន Daehan Auto Cambodia

នៅព្រឹកមិញនេះ បន្ទាប់ពីសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន ៧១៤នាក់ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្ម នៃរោងចក្រតម្លើងរថយន្ត របស់ក្រុមហ៊ុន Daehan Auto Cambodia ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia AutomobileIndustry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

រោងចក្រតម្លើងរថយន្តនេះ មានកម្មករសរុបចំនួន២៤៣ នាក់ ក្នុងនោះនារី មានចំនួន៤៣នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពតម្លើងរថយន្តផ្ទាល់របស់ខ្លួនសំរាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានជារថយន្តប្រភេទដឹកកម្មករ ដឹកទំនិញ និងប្រភេទរថយន្តផ្សេងៗទៀត។

កម្ពុជាពិតជាមោទនភាពណាស់ដែលមានរោងចក្រ តម្លើងរថយន្តនៅក្នុងស្រុកបែបនេះ ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាការផ្តល់ការងារដល់ពលរដ្ឋយើងផងដែរ។ អរគុណដល់ម្ចាស់រោងចក្រ និងក្មួយៗកម្មករ កម្មការនីទាំងអស់ដែលបានចូលរួមចំណែកជំរុញវិស័យឧស្សាហកម្មនេះ អោយកាន់តែរីកចម្រើនទៅមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា