សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយកូនក្មួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ ក្នុងពិធីជួបជុំថ្ងៃនេះគឺមានកូនក្មួយកម្មករកម្មការិនីចូលរួមប្រមាណ ៥,៥១៥នាក់។

នៅពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញមកដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកូនក្មួយកម្មករហើយ សម្តេចតេជោ នឹងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារសាមគ្គីជាមួយកូនក្មួយកម្មករក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣២ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ” ។

ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែសប្បាយរីករាយក្រៃលែងក្នុងពេលដែលបានជួបកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណរោងចក្រ “មីនេបៀ” របស់ជប៉ុនដែលបានផ្តល់ទីកន្លែងសម្រាប់ការជួបជុំ និងអរគុណដល់លោកអគ្គរដ្ឋទូតជប៉ុនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏សប្បាយរីករាយនេះ។

នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករកម្មការនីចំនួន ៥,៥១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, បុគ្គលិកចុងភៅធ្វើម្ហូបក្នុងពិធីចំនួន ៣៥០នាក់ ដោយម្នាក់ៗ ទទួលបាន ៥០,០០០ រៀល និងក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។ ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៤៧នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកូនក្មួយក្នងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ក្រៃលែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយកម្មករកម្មករនីទូទាំងប្រទេសនៅក្នុងថ្ងៃឈប់សំរាក នៃទិវាពលកម្មអន្តរជាតិថ្ងៃនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

អគុណបងប្អូនជនរួមជាតិ និងបងប្អូនកូនក្មួយកម្មករដែលតែងតែគាំទ្រ គោរពស្រឡាញ់ និងបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បី សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...