អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ បើកវគ្គ​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង​ជាមូលដ្ឋាន វិជ្ជាជីវៈមន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋ​

ព្រឹក​​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨នេះ នៅ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​រៀប​ចំ​បើក​វគ្គ​បណ្តុះបណ្តាល​ចំ​ណេះ​ដឹង​ជា​មូលដ្ឋាន​វិជ្ជា​ជី​វៈមន្ត្រី​អ្នក​នាំ​ពាក្យ​​ស្ថាប័ន​រដ្ឋដល់​ថ្នាក់ដឹកនាំ​ និង​​មន្ត្រីចំ​នួន​​៧០រូប តំ​ណាង​ឱ្យ​៣៣ក្រសួង និង​ស្ថាប័ន​ថ្នាក់ជាតិ​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម ស្វាយ ​ស៊ីថា រដ្ឋលេខាធិការ និង​ជាប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តីការគណៈរដ្ឋមន្ត្រី​។

នេះ​ជា​វគ្គ​បណ្តុះ​បណ្តាល​ជំ​ហាន​ទី១ ហើយ​ដែល​ជំ​ហាន​បន្ទាប់​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ខាងមុខ​ ដោយ​គ្រូជំ​នាញ​ៗ ​ដែល​មាន​បទ​ពិសោធន៍​ជាច្រើន​ឆ្នាំ​លើ​កិច្ច​ការងារ​ព័ត៌មាន និង​នាំ​ពាក្យ​ ដែល​នឹង​ចែករម្លែក​ចំ​ណេះ​ដឹង​ដល់​មន្ត្រី​អ្នក​នាំ​ពាក្យតំ​ណាង​ក្រសួង​ស្ថាប័នរដ្ឋ​របស់កម្ពុជា ដើម្បីបំ​ពេញ​ការងាររបស់​ខ្លួន​ប្រកប​ដោយ​វិជ្ជា​ជីវៈខ្ពស់។

បទ​បង្ហាញ​ដែល​បាន​ធ្វើ​ឡើង​ក្រោម​​ប្រធាន​បទ​សំ​ខាន់ៗចំ​​នួន​៤ គឺ​ ១‑ ​វិធី​សាស្ត្រ​របស់​អ្នកនាំ​ពាក្យ​ ទី២‑ ចិត្តសាស្ត្រ​មនុស្ស​ និង​ព័ត៌មាន ទី៣‑ តួនាទី និង​ការទទួល​ខុសត្រូវ​របស់ប្រភព​ព័ត៌មាន និង​ទី៤‑ ប្រសិទ្ធភាព​នៃការ​ឆ្លើយ​តប​របស់មន្ត្រី​អ្នក​នាំ​ពាក្យ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ដែល​ចែក​រម្លែកបទ​ពិសោធន៍ដោយ ឯកឧត្តម ហ៊ុយ វណ្ណៈ, លោក ប៉ែន បូណា​, លោក​ សោម​ សត្តនា និងឯកឧត្តម នេត្រ​ ភក្ត្រា ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​សារព័ត៌មាន​ និង​អ្នក​នាំ​ពាក្យដែល​មាន​បទ​ពិសោធន៍នៅក្នុង​វិស័យ​ព័ត៌មាន និង​ទំ​​នាក់ទំ​នងជា​មួយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​។

ឯកឧត្តម ស្វាយ​ ស៊ីថា ក្នុង​​នាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ​ការ ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តី​ទី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍ថា តួនាទី​​របស់​មន្ត្រី​​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋ មាន​សារៈសំ​ខាន់​ខ្លាំង​ណាស់​ គឺមិន​ត្រឹម​តែ​ជា​និមិត្តរូប​ ឬជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​ ផ្លូវ​ការ​របស់​ស្ថាប័ន​នី​មួយៗទៅ​កាន់​អ្នក​សារព័ត៌មាន និង​សាធារណ​មតិប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នកការពារ​រាជ​រដ្ឋាភិបាល និង​ចូលរួម​​​​ថែរក្សាការ​ពា​រសុខសន្តិភាព ស្ថិរភាព​នយោបាយ អធិបតេយ្យភាព បូរណ​ភាព​​ទឹក​ដី​ ​ឯករាជ្យ និង​ការ​ឯកភាព​ភាព​ជាតិ​ផង​ដែរ។​

ឯកឧត្តម ស្វាយ ស៊ីថា បាន​បញ្ជាក់បន្ថែម​ថា គោលបំ​ណង​សំ​ខាន់​ នៃការរៀប​ចំ​បើក​​វគ្គ​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈមន្ត្រី​អ្នក​នាំពាក្យ​នេះ​ឡើង គឺដើម្បីឱ្យ​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថាប័នរដ្ឋបាន​ទទួល​នូវ​បទ​ពិសោធន៍​បន្ថែម​ពី​គ្រូជំ​នាញ ដែល​មាន​វិជ្ជា​ជីវៈសារព័ត៌មាន និង​អ្នក​នាំ​ពាក្យ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់អ្នក​សារព័ត៌មានទទួល​យក​ទៅ​​ផ្សព្វ​ផ្សាយនូវ​សមិទ្ធផលជា​ច្រើន ​ដែល​បណ្តាក្រសួង‑​ស្ថាប័ននីមួយៗ​សម្រេច​បានជូន​ប្រជា​ពលរដ្ឋ​បាន​ដឹង​នូវ​ការ​ពិត​ និង​ក៏ដើម្បី​កុំប្រជាពល​រដ្ឋ​យល់​ច្រឡំ​ តាម​ការ​ផ្សព្វ​ផ្សាយ​បោកប្រាស់​ និង​បំ​ពុលព័ត៌មាន​ដោយ​ក្រុម​ប្រឆាំង​ ជា​ពិសេស​ ការ​កើន​ឡើង​នៃ​ព័ត៌មាន​ក្លែង​ក្លាយ  FAKE NEWS ផង​ដែរ។

ដើម្បី​ប្រសិទ្ធភាព​ខ្ពស់​លើកិច្ច​ការងារនាំ​ពាក្យ​ ឯកឧត្តម ស្វាយ ​ស៊ីថា បាន​​ជំ​រុញ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​មន្ត្រី​អ្នក​នាំ​ពាក្យស្ថាប័ន​រដ្ឋ​​ទាំង​អស់​ ត្រូវ​បង្កើន​ទំ​នាក់ទំ​នង​ និង​កិច្ច​សហការឱ្យ​បាន​ល្អជាទី​បំ​ផុត​​ជា​មួយអ្នក​សារព័ត៌មាន និង​ត្រូវ​ស្វែង​យល់ពី​តម្រូវ​ការ ថា តើ​អ្នកសារព័ត៌មាន ត្រូវ​ការ​អ្វី​ខ្លះ​ពី​អ្នក​នាំ​ពាក្យ​ ហើយ​​មន្ត្រី​អ្នក​នាំ​ពាក្យ​ត្រូវ​មាន​ចំ​ណេះ​ដឹង និង​ផ្តល់ជូន​ដល់អ្នក​កាសែត​វិញ​នូវ​អ្វីខ្លះ​ ដើម្បី​ជា​ស្ពាន​ចម្លង​ផ្តល់នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ​ជូន​សាធារណ​មតិ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។

អត្ថបទ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort