នៅម៉ោងប្រមាណជា១០ និង៥០នាទីព្រឹក ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសសិង្ហបុរីប្រកបដោយសុវត្តិភាពហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ លោក Lee Hsien Loong នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។
ការអញ្ជើញទៅដល់របស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិសិង្ហបុរី គឺមានការទទួលគារវកិច្ចស្វាគមន៍យ៉ាង កក់ក្តៅបំផុតពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗនៃប្រទេសសិង្ហបុរី និងមន្រ្តីស្ថានទូតកម្ពុជាជាច្រើនរូបទៀតប្រចាំប្រទេសសឹង្ហបុរីផងដែរ៕