សម្តេចតេជោតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ

នៅវិមាន​សន្តិភាព នៅព្រឹក​ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ជាមួយ​ក្រុមទី​ភ្នាក់​ងារ​អង្គការសហ​ប្រជាជាតិ​ដឹក​នាំដោយ លោកស្រី Claire Van der Vaeren

លោកស្រី Claire Van der Vaeren បានថ្លែងអំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានបន្ត​ចូលរួម​ក្នុងបេសកម្ម​ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ។ លោកស្រី បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែលទទួល​បាន​ជោគជ័យ​ជាវិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​តាមគោល​ដៅ​សហស្រវ​ត្សន៍ នោះគឺមា​នន័យថា​កម្ពុជា​ បានបញ្ចប់នូវការ​អនុវត្តតាម​គោលដៅអភិវឌ្ឍសហ​ស្សវត្សន៍​មុនពេល​វេលា។ ជាងនេះទៅ​ទៀត លោកស្រី ក៍បាន​វាយតម្លៃ​ខ្ពស់ចំពោះកំណែ​ទម្រង់ស៊ីជម្រៅ​របស់រដ្ឋាភិបាល បានធ្វើ​កន្លង​មក ដែលជាមូលដ្ឋានគ្រឹះដ៍សំខាន់​សម្រាប់ការ​អភិវឌ្ឍ​កម្ពុជាប្រកប​ដោយចីរភាព។

លោកស្រីក៏បាន​សំដែងនូវការ​គាំទ្រចំពោះ​កម្ពុជា​ក្នុងការជ​ម្រុញការ​អភិវឌ្ឍ​នៅកម្ពុជា ក្នុងន័យ​នេះ​លោកស្រី​ក៍បាន​ជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា អង្គការ​សហប្រជាជាតិ នឹងបន្ត​គាំទ្រ​កម្ពុជា និងពង្រឹងភាព​ជាដៃគូជាមួយ​កម្ពុជា​បន្តទៀត។ លោកស្រី​ក៍បានរាយ​ការណ៍​ពីវឌ្ឍនភាព​របស់អង្គ​សហប្រជាជាតិ​ក្នុងឆ្នាំ២០១៧ កន្លងមក​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស លើវិស័យ​បរិស្ថាន កសិកម្ម ក៍ដូចជា​ក្នុងវិស័យដោះមីន​ផងដែរ។ ពាក់ព័ន្ធនឹងកិច្ចគាំ​ពារ​សង្គមវិញ អង្គការស​ហប្រជាជាតិបាន​ចូលរួមក្នុងវិស័យអប់រំ សុខាភិបាល ពិសេសបញ្ហាជម្ងឺគ្រុនចាញ់ និងការជម្ងឺអេដស៍។ លើសពីនេះទៅ ទៀតអង្គការ​សហប្រជាជាតិ​ក៍បានចូលរួម​ក្នុងដំណើរការ​អភិបាលកិច្ចល្អ ដូចជាការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និងការចូលរួម​កំណែ​ទម្រង់ទាំងឡាយ​ក្នុងរាជ​រដ្ឋាភិបាលកម្ពុជា និងការចូល​រួមចំណែក​ជួយដល់ជន​ជាតិភាគ​តិចនៅតាមរយៈ​ការផ្តល់​កម្ម​សិទ្ធិដីធ្លីដល់ពួកគាត់។

លើស​ពីនេះ​ទៅទៀតកិ​ច្ចប្រជុំក៍បាន​ផ្តោតលើ​ការ​យ​កចិត្ត និងពិភាក្សា​យ៉ាង​ផុស​ផុល​លើប្រធាន​បទសំខាន់មួយ​ចំនួន​ដូចជា ការរៀបចំ​គោលដៅ​អភិវឌ្ឍដោយ​ចីរភាព ដែល​ក្នុងនោះ ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីផែនការ​បានជ​ម្រាប​ជូនអ​ង្គប្រជុំទាំង​មូល​ថា ឯកសារនេះ​បានឆ្លង​កាត់ កិច្ចប្រជុំបួន​ដងរួច​មកហើយ ហើយឯកសារ​នោះនឹងដាក់​ឆ្លង​ទៅរាជ​រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការ​អនុម័ត​នៅត្រីមាសទី​១ ឆ្នាំ​២០១៨នេះ។ អង្គប្រជុំ​ក៍បានពិភាក្សា​ទៅលើ​បញ្ហាយុវជន ដូចជាការ​បណ្តុះ​បណ្តាល និងការងារ និងការគាំពា​រសង្គមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន​វាយតម្លៃខ្ពស់​ចំពោះកិច្ចខិត​ខំប្រឹងប្រែងរបស់​អង្គការ​សហ​ប្រជាជាតិ​ស្រប​តាម​របាយ​ការណ៍​វឌ្ឍភាព​របស់លោ​កស្រី ដែលបាន រាយ​ការ​ណ៍ជូន សម្តេចតេជោ ពាក់ព័ន្ធទៅ​នឹង​លទ្ធផល​ការងារ ដែលបាន​អនុវត្តន៍ នឹងសម្រេច​បាន​ក្នុងឆ្នាំ ២០១៧​កន្លងទៅ។ សម្តេច​តេជោ បានអរគុណ លោកស្រី Claire Van der Vaeren ដែលបានសហការ​ល្អជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលលោក​ស្រីនឹងបញ្ចប់​បេសក​កម្មការ​ងារ​នៅកម្ពុជា​នៅរយៈ​ពេល​មួយខែ​ទៀតនេះ។ ទន្ទឹម​នឹងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើតាម​រយៈលោកស្រី Claire Van der Vaeren សួរ​សុខទុក្ខ និង​ជូនពរ​ចំពោះ​លោក​អគ្គលេខធិការ UN António Guterres នៅក្នុងឱកាស​ចូលឆ្នាំថ្មី ២០១៨ នេះផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort