សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារ ជាមួយអនុប្រធានក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិក

នៅក្នុងជំនួបពិភាក្សា​ការងារ និងសម្តែងការ​គួរសម ជាមួយ​សម្តេចតេជោ នាយករដ្ឋមន្ត្រី​ ហ៊ុនសែន  នៅវិមានសន្តិភាព នាព្រឹកទី២៣ ខែវិច្ឆិកានេះ  លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE (General Electric) របស់សហរដ្ឋ​អាមេរិក បាន​ជំរាប​​ជូនថា លោក ចន​រ៉ាយ បាន​ជម្រា​ប​​ជូន​ថា  ក្រុមហ៊ុន GE កំពុងសហការ​​លើការ​ផលិត​ថាមពល​​អគ្គសនីដើ​រដោយ​ធ្យូងថ្ម ក្នុងខេត្តព្រះ​សីហនុ។ ទន្ទឹមនេះ ក្រុមហ៊ុន ក៏កំពុងសិក្សា​​លើ​បណ្តាញ​អគ្គិសនី និងការបែងចែក​អគ្គសនី ទៅកាន់​ប្រជាពលរដ្ឋ​​កម្ពុជា​ផងដែរ ដែលគម្រោងនេះ​នឹងបញ្ចប់​នាចុ​ងឆ្នាំ២០១៧នេះ។ 

សម្តេចតេជោ បានថ្លែងថា កម្ពុជា​កំពុងមា​នតម្រូវការ​​អគ្គិស​នីចម្រុះ គ្រប់ទីកន្លែង គឺទាំង​វារីអគ្គិសនី និង ថាមពលអគ្គិសនីប្រើ​ដោយធ្យូងថ្ម។

នេះបើតាម​ការ​បញ្ជាក់​របស់ ​​ឯកឧត្តម​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ក្រោយជំនួប​ពិភាក្សាកា​រងារ​និងសម្តែង​ការគួរសមនេះ បានអោយដឹងថា  បច្ចុប្បន្ន​ក្រុមហ៊ុន GE មានគម្រោង​លើវិស័យ​សំខាន់ៗ​ចំនួន២ គឺវិស័យ​អគ្គិសនី និងវិស័យសុខាភិបាល ដែលទាក់ទង​​នឹងឧបករណ៍ពេទ្យ ដែលកន្លង​​មកត្រូវ​បាន ប្រើក្នុង​មន្ទីរពេទ្យ​ជាច្រើន​មកហើយ។ ដោយឡែក ក្រុមហ៊ុន GE ​​នៅ​ជំហ៊ានទី១​នេះ បាន​​​ជួយ​​​ក្នុងការជ​ម្រុញការ​ប្រើប្រាស់ទឹ​កស្អាតនៅ​តាម​​មន្ទីរ​​ពេទ្យ​ចំនួន​១២​រួច​មក​ហើយ​នៅកម្ពុជា ។ ក្រុមហ៊ុន GE នឹង​បន្ត​ជំហាន​ទី២ ក្នុងការ​ប្រើ​ប្រាស់ទឹ​កស្អា​ត​នេះ នៅ​តាម​មន្ទីរ​​ពេទ្យចំនួន១២ផ្សេងទៀត​នៅកម្ពុជា។

ជាចំនុច​សំខាន់មួយ​ទៀត​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ សម្តេច​តេជោ បានថ្លែង​បញ្ជាក់ថា នឹងស្នើសុំ​ដល់ព្រះមហាក្សត្រ អោយលោក ចនរ៉ាយ មានតួនាទីជាទីប្រឹក្សា​រាជរដ្ឋា​ភិបាល​​កម្ពុជា ដោយ​សារ លោក មានបទពិសោធន៍​ច្រើនក្នុង​កិច្ចការ​អភិវឌ្ឍន៍នៅកម្ពុជា និង​ដោយសារ​លោក ចន​រ៉ាយ នឹងត្រូវ​ចូលនិវត្តន៍​ពីការងារ​នៃ​ក្រុមហ៊ុន GE ផងនោះ។

ជាការឆ្លើយតប លោក ចនរ៉ាយ បានសម្តែងនូវ​មោទនភាព​ក្នុងការ​ទទួល​យកតួនាទីនេះ ដោយលោកសន្យាថា នឹងខិតខំ​ចូលរួម​បំរើ​ដល់​​ការ​​អភិវឌ្ឍ​​របស់កម្ពុជា។

គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ​ដែល លោក ចន​រ៉ាយ បានជួបសម្តែង​ការគួរសម​ជាមួយ​សម្តេចតេជោ។ ដោយ លោក ចនរ៉ាយ ធ្លាប់បានមកកាន់កម្ពុជាជាច្រើនលើក​មកហើយ ក្នុងរយៈពេល២០ឆ្នាំមកនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ