សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលស្ពានថ្មីឆ្លងកាត់ទន្លេ​សាប​នេះ ដែលជាសមិទ្ធផលរួម​របស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលរបស់រាជធានីភ្នំពេញ​ផង​ដែរ។ តាមរយៈសមិទ្ឋផលស្ពានបេតុង​ថ្មីនេះគឺនឹងជួយរំដោះ​ចរាចរ​លើផ្លូវជាតិ​លេខ​៦ និងផ្លូវជាតិលេខ៥ ក្នុងពេលដែលស្ពានជ្រោយចង្វារចាស់កំពុងដាក់អោយជួស​ជុល និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញពីបណ្តាខេត្ត​មករាជ​ធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនា​នា ដែលកំពុង​មានកំណើនឥតឈប់ឈរ ជាពិសេសជួយកាត់បន្ថយការ ចំណាយ​របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពីតំបន់ឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលនឹងធ្វើអោយការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង ។

ក្នុងឱកាស​នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏អបអរសាទរចំពោះ​ខួប​លើកទី ២៦ នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសផងដែរ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាន​នាំមក​នូវសន្តិភាព​សម្រាប់​កម្ពុជា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏​បាន​បញ្ជាក់​ថា ការពិតនៃការ​កើត​ចេញ “កិច្ចព្រមព្រៀ​ងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើត​ចេញពីការ​ចរចារដំបូង “សីហនុ-ហ៊ុន សែន” នៅថ្ងៃទី ២-៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois, ប្រទេសបារាំង។ នេះជាប្រវត្កិសាស្រ្តពិតដែលបាននាំមកដល់កិច្ចព្រមព្រៀងងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ បើគ្មានការបើកផ្លូវចរចារនៅពេលនោះទេ ក៏គ្មានកិច្ចព្រៀមព្រៀងទីក្រុងប៉ារីសដែរ៕

សម្តេចតេជោ បានរំលឹកថា កាលពីមុនរាជធានីភ្នំពេញមានតែផ្ទៃដី ប្រមាណ៣០០ គីឡូមែត្រ​ការ៉េ តែពេលនេះបានពង្រីកឡើងដល់៧០០ គីឡូម៉ែត្រការ៉េ ជាមួយសមិទ្ធផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធជា​ច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ កាលពីមុនតំបន់ព្រែកតាសេកក្នុងខេត្តកណ្តាល មិនមានមនុស្សរស់នៅច្រើននោះទេ ហើយមិនស្ថិតនៅក្នុងរាជធានីភ្នំពេញដែរ ប៉ុន្តែពេលនេះតំបន់នេះបានកាត់បញ្ចូលនៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំ​បាច់​​ដូចជាផ្លូវ និងស្ពានឆ្លងកាត់ទន្លេ និងមានគម្រោងជាច្រើនទៀត។ ដូចច្នេះដើម្បីការ​ពារ​រក្សានូវសមិទ្ធផលជាតិទាំងអស់នេះ និងដើម្បីសេចក្តីសុខរបស់យើងគ្រប់ៗគ្នា គឺសូមប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាពអោយនៅគង់វង្ស។ ពិតណាស់ បើគ្មានសន្តិភាពទេ ក៏គ្មានការអភវិឌ្ឍដែរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចតេជោ ក៏បានអោយត្រៀមដឹកជញ្ជូនអាវភ្លៀងទៅចែកជូនកងទ័ព ដែលកំពុងឈរជើងតាមតំបន់ព្រំដែន ព្រោះពេលនេះមានភ្លៀងធ្លាក់ច្រើន និងមានអាកាសធាតុត្រជាក់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់អំណោយថវិកាមួយចំនួនជូនដល់សាលាខណ្ឌឬស្សីកែវ និង ខណ្ឌជ្រោយចង្វារ ព្រមទាំងក្មួយៗក្រុមកាយរឹទ្ធ កម្មករសាងសង់ស្ពាន យាយជី តាជី ហើយចុងបញ្ចប់ សម្តេចតេជោ បានអញ្ជើញចុចប៉ូតុង សម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង ៩២២ ម៉េត្រ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្...

សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort